ក្រុមអ្នកស្រាវជ្រាវទើបតែរកឃើញអាថ៍កំបាំងដែលធ្វើឱ្យផ្ទាំងទឹកកកខ្លះមានពណ៌បៃតងនៅទ្វីបអង់តាក់ទិក

ក្រុមអ្នកធ្វើនាវាចរ និងក្រុមអ្នករុករកស្រាវជ្រាវបានរាយការណ៍ថា ឃើញផ្ទាំងទឹកកកពណ៌បៃតងចម្លែកនៅផ្នែកខ្លះនៃទ្វីបអង់តាក់ទិក តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩០០។

បាតុភូតចម្លែកនោះ បានធ្វើឱ្យអ្នកវិទ្យាសាស្ដ្រមានការងឿងឆ្ងល់ច្រើនជាង ១ សតវត្សរ៍មកហើយ ប៉ុន្ដែបច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវជឿថាខ្លួនអាចដោះស្រាយអាថ៍កំបាំងនោះបានហើយ។

ការសិក្សាថ្មីមួយលើកឡើងថា ផ្ទាំងទឹកកបៃតងនោះគឺជាលទ្ធផលនៃសារធាតុដែកអុកស៊ីតក្នុងកម្ទេចថ្មមកពីដីគោកនៃទ្វីបអង់តាក់ទិក។

ក្រុមអ្នកស្រាវជ្រាវបានប្រមូលទិន្នន័យ អំឡុងពេលធ្វើដំណើរនៅតំបន់ទឹកកក Amery Ice Shelf មួយក្នុងឆ្នាំ ២០១៦ក្នុងភាគខាងកើតនៃទ្វីបអង់តាក់ទិក។

ពួកគេបានចេញផ្សាយពីការរកឃើញផ្ទាំងទឹកកកពណ៌បៃតងក្នុងទស្សនាវដ្ដី Geophysical Research ក្នុងខែមករាកន្លងទៅថ្មីៗនេះ។

អ្នកវិទ្យាសាស្ដ្របានរកឃើញ ជាតិដែកដ៏ច្រើនក្នុងផ្ទាំងទឹកកក ហើយទ្រឹស្តីដែលថា "ធាតុផ្សំផ្សេងៗ" នៅក្នុងទឹកប្រៃជាពិសេសជាតិដែកអុកស៊ីត អាចផ្លាស់ប្តូរពណ៌របស់ផ្ទាំងទឹកកកបាន។

អ្នកនិពន្ធ Stephen Warren, Collin Roesler, Richard Brandt, និង Mark Curran បានពន្យល់នៅក្នុងការស្រាវជ្រាវរបស់ពួកគេថា "កាលពីមុន កាបូនសរីរាង្គដែលរលាយ (DOC) ត្រូវបានគេចាត់ទុកថាជាអ្នកទទួលខុសត្រូវចំពោះប្រែពណ៌ទឹកកកទៅជាពណ៌បៃតង" ។

ការវាស់វែងតម្លៃ DOC ទាបនៅក្នុងផ្ទាំងទឹកកកបៃតងរួមជាមួយនឹងការរកឃើញនាពេលថ្មីៗនៃការប្រមូលផ្តុំជាតិដែកច្រើននៅក្នុងទឹកកកសមុទ្រពីអាមេរី Ice Shelf បានបង្ហាញថាពណ៌នៃផ្ទាំងទឹកកកពណ៌បៃតងត្រូវបានបង្កឡើងដោយសារធាតុរ៉ែដែកអុកស៊ីតច្រើនជាង DOC ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត