adverise with khmeread Facebook hacked

Facebook ប្រកាស​ឱ្យ​លុយ ១៥.០០០ ដុល្លារ​សម្រាប់​ការចាប់ខ្លួន Hacker ម្នាក់​ដែល​កំពុង​សម្ងំ​លួច​ចូល Facebook គេ​

​    ​ដោយ​តាម​ស្វែង​រកមើល​កំហុស​បច្ចេក​ទេស​មួយ​នៅលើ Facebook ក្រុម​ស្រាវជ្រាវ​ប្រព័ន្ធ​សុវត្ថិភាព​មួយ​បានបង្ហាញ​ពី​របៀប​ដែល​គេ Hack ចូលទៅ​កាន់ Facebook របស់​នរណា​ក៏បាន​ដោយ​វិធី​ងាយៗ​បំផុត​។ ឱកាស​រងគ្រោះ​ពី​ការ Hack គឺ​ជាប់​ទាក់ទិន​នឹង​ការកំណត់​លេខ​កូដ​សម្ងាត់​ហ្វេ​ស​ប៊ុ​ក​ឡើងវិញ ដែល​វា​បានអនុញ្ញាត​ឲ្យ​ពួក Hacker វាយប្រហារ​និង​គ្រប់គ្រង​គណនី​របស់​អ្នក​បាន​១០០​ភាគរយ​។ ហើយ​ឥឡូវនេះ Facebook កំពុងតែ​ឱ្យ​តម្លៃ​ក្បាល Hacker ម្នាក់​នោះ ១៥.០០០ ដុល្លារ​ប្រសិនបើ​មាន​នរណាម្នាក់​ចាប់បាន​រូបគេ​។

​    ​ពាក្យ​គន្លឹះ​ដែល​គេ​និយម​ស្វែងរក​ខ្លាំងជាងគេ​លើ Google គឺ "​របៀប Hack ចូល Facebook"​។ ខណៈ​ការ Hack ចូល Facebook ដោយ​ពុំ​ឱ្យ​ប៉ះពាល់​ដល់​គណនី​ផ្ទាល់​របស់​អ្នក​គឺជា​រឿង​លំបាក ក្រុម​អ្នកស្រាវជ្រាវ​ផ្នែក​សុវត្ថិភាព​មកពី​ទីក្រុង Bangalore ប្រទេស​ឥណ្ឌា​ឯណោះ​វិញ​បានធ្វើ​វា​ដោយ​ជោគជ័យ និង​ងាយស្រួល​បំផុត​។   

​    ​វិធីសាស្ត្រ​របស់គាត់​គឺ​ទាក់ទង​នឹង​ការរុករក​មើល​គណនី​ដែល​ងាយ​រងគ្រោះ ហើយ​គាត់​បាន Hack ចូល​គណនី Facebook របស់គេ​យ៉ាង​ងាយស្រួល រួច​លួច​កែ​ទិន្នន័យ​ខ្លះ​របស់គេ​។ ជាមួយនឹង​ជំនាញ Hack ចូល Facebook របស់ខ្លួន  លោក Anand Prakash អាច​បើក​មើល​សារ ព័ត៌មាន​ទាក់ទង​នឹង​កាត​ឥណទាន​និង​ឥណ​ពន្ធ​ដែល​រក្សាទុក រូបភាព​ផ្ទាល់ខ្លួន និង​អ្វីៗ​ជាច្រើន​ទៀត​។

​    ​* តើ​គេ Hack ចូល Facebook ដោយ​របៀប​ណា​?
​    ​ពេល​ភ្លេច Password គេ​នឹង​កំណត់​វា​ឡើងវិញ​នៅក្នុង Facebook​។ នៅពេល​កំណត់​ឡើងវិញ វេ​ប​សាយ​បណ្តាញ​សង្គម​នេះ​នឹង​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​កំណត់​វា​ឡើងវិញ​តាមរយៈ​វាយ​បញ្ចូល​អ​សយ​ដ្ឋា​ន​អ៊ីមែល ឬ​លេខ​ទូរស័ព្ទ​។ រួចហើយ Facebook នឹង​បញ្ជូន​លេខ​កូដ​សម្ងាត់ ៦ ខ្ទង់​ដើម្បីឱ្យ​លោកអ្នក​ប្តូរ​លេខ​កូដ Facebook ថ្មី​។ ឱកាស​នោះ​ហើយ​គឺជា​ពេលដែល​ពួក Hacker អាច​ឆ្មក់​លួច​លេខ​កូដ Facebook របស់​អ្នក​។

​    ​Facebook ឥឡូវ​បាន​ដោះស្រាយ​បញ្ហា​នេះ​ហើយដោយ​លោកអ្នក​គ្រាន់តែ​សាក​វាយ​លេខ​កូដ​ចំនួន ១២ ខ្ទង់​ដែល Facebook អនុញ្ញាតឱ្យ​ជាការ​ស្រេច ព្រោះ​បន្ទាប់ពី​សាកល្បង​វាយ​បាន ១២ ខ្ទង់​ភ្លាម Facebook នឹង​បង្ខាំង​គណនី​របស់លោក​អ្នក​មិនឱ្យ​ពួក Hacker ចូល​បាន​នោះឡើយ​។ ឥឡូវនេះ Facebook កំពុង​តាមរក​មុខ Hacker ម្នាក់​នោះ និង​បានឱ្យ​ថ្លៃ ១៥.០០០ ដុល្លារ​សម្រាប់​ការចាប់ខ្លួន Hacker ម្នាក់​នោះ​។

​    ​ខាងក្រោម​នេះ​គឺជា​វីដេអូ​បង្ហាញ​ពី​របៀប Hack ចូល Facebook ដែល​បង្ហាញ​ដោយ​អ្នកជំនាញ​លោក Anand Prakash៕

 

adverise with khmeread

មតិយោបល់