ផ្ទះ២ខ្នងត្រូវភ្លើងឆេះ​ ខណៈម្ចាស់ផ្ទះម្នាក់ធ្វើការនៅខេត្តកំពង់ស្ពឺ និងម្នាក់នៅខេត្តព្រះសីហនុ

កោះកុង​ ៖​ ផ្ទះប្រជាពលរដ្ឋ ២ ខ្នងត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុងដោយសារតែម្ចាស់ផ្ទះមិននៅកាលពីវេលាម៉ោង ១២អធ្រាត្រ នៅថ្ងៃទី ០៧មីនាឆ្នាំ២០១៩ នៅចំណុចភូមិធ្នង់ ឃុំកណ្ដោល ស្រុកបុទុមសាគរ ខេត្តកោះកុងដោយមិនទាន់ដឹងមូលហេតុ។ 

ប៉ូលិសនិយាយថា​ ផ្ទះប្រជាពលរដ្ឋចំនួន ២ ខ្នង​ ខូចខាតទាំងស្រុងរួមមាន​ ១.ផ្ទះទី ១ ម្ចាស់ឈ្មោះ ខេម លក្ខ័ណ ភេទស្រី អាយុ ២១ ឆ្នាំ ខូចខាតផ្ទះទំហំ ៦ ម៉ែត្រគុណនឹង ៥ ម៉ែត្រ ជញ្ជាំងក្ដារប្រក់សង្ក័សី ខណៈម្ចាស់ផ្ទះមិននៅ ទៅធ្វើការនៅខេត្តកំពង់ស្ពឺនិង២.ផ្ទះទី ២ ម្ចាស់ឈ្មោះ ខេម រុំ ភេទប្រុស អាយុ ២៧ ឆ្នាំ មាមទំហំ ៩ ម៉ែត្រគុណនឹង ៦ ម៉ែត្រ ជញ្ជាំងក្ដារប្រកសង្ក័សី នៅក្នុងផ្ទះ មានស្រូវ ៥០ បាវ ខណៈម្ចាស់ផ្ទះទៅធ្វើការ នៅខេត្តព្រះសីហនុ ។ករណីខាងលើនេះ កម្លាំងប៉ូលិសជំនាកំពុងធ្វើការស្រាវជ្រាវរកមូលហេតុ​ឆេះបន្ត៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab