ក្រចេះ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យបុរសម្នាក់ស្លាប់ ស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសម្បូណ៍ ខេត្តក្រចេះ នាព្រឹកនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩នេះ។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ខុន ភេទប្រុស អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសបូរ ខេត្តក្រចេះ ត្រូវបានគេប្រទះឃើញសាកសព កាលពីវេលាម៉ោង ៥ ភ្លឺព្រឹក បានធ្លាក់ទៅកៀនផ្លូវដោយមិនទាន់ដឹងថា គ្រោះថ្នាក់នោះបែបណានៅឡើយ ។
បន្ទាប់មកកម្លាំងជំនាញ និងប៉ុស្តិ៍បានចាត់ចែងនីតិវិធី និងស្រាវជ្រាវករណីខាងលើនេះបន្ត៕
