ភ្លើងឆេះផ្ទះមួយខ្នងនៅក្រុងច្បារមនដោយសារទុស្សេចរន្តអគ្គិសនី​

កំពង់ស្ពឺ​ ៖​ មានករណីគ្រោះភ្លើងឆេះផ្ទះមួយខ្នង​ កើតឡើង កាលពីវេលា​ម៉ោង​១០និង៣០​នាទីព្រឹក​ថៃ្ងទី​៨​ ខែមី​នា​ ឆ្នាំ​២០១៩ ស្ថិតក្នុងភូមិថ្មី សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ​  ដោយសារទុស្សេចរន្តអគ្គិសនី​ ។ 

ប៉ូលិសនិយាយថា ម្ចាស់ផ្ទះឈ្មោះ​ ជូ ធីម ភេទ​ប្រុស អាយុ៥១ឆ្នាំ និងប្រពន្ធឈ្មោះ យង់ វុទ្ធី​ អា​យុ៤៥ឆ្នាំ ។ មូលហេតុ​បណ្តាលមកឆ្លងចរន្តអគ្គិសនី ។ គ្រោះអគ្គិភ័យនេះបានឆេះបំផ្លាញទ្រព្យសម្បត្តិរួមមាន គ្រែចំនួនពីរ , ទូឈើចំនួនបួន ,ទូរទស្សន៍​មួយគ្រឿង​ , ប្រាក់រៀល ២,៥០០,០០០​រៀ​ល, ខ្សែកមាសពីរខ្សែ, ​បន្តោង​ពីរ​ខ្សែ​ដៃមាសមួយ, ចិញ្ជៀន​មួយវង់ សរុបពីរតម្លឹង​​ បី​ជីកន្លះ និងសម្ភារៈឯកសារមួយចំនួនទៀត។

ប្រតិបត្តិ​ការនេះ​សមត្ថកិច្ចបាន ប្រើប្រាស់រថយន្តអគ្គិភ័យចំនួន២គ្រឿង​ ប្រើទឹកអស់បីស៊ីទែន ទើ​បគ្រប់គ្រងស្ថានការណ៍បាន​ទាំងស្រុង​។ ករណី​អគ្គិភ័យ​នេះ មក​ពី​ម្ចាស់ផ្ទះចាក់សោទៅក្រៅ មិនបានបិតកុងតាក់ភ្លើ​​ង ដោយមានដោតសម្ភារៈអគ្គិ​សនីមួយចំនួនទុក​ចោល​ ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab