ស្វាគមន៍ថ្ងៃសិទ្ធិនារី! កូនកំលោះទះកំផ្លៀងកូនក្រមុំដាច់ផ្ងារអុកគូទ ដោយសារតែរឿងបញ្ចុកនំខេកជន្លចុះឡើង

នេះគឺជាទិដ្ឋភាពដែលប្តីថ្មីថ្មោងមួយរូបបានទះកំផ្លៀងភរិយារបស់ខ្លួននៅចំពោះមុខភ្ញៀវពោរពេញទៅដោយភាពភ្ញាក់ផ្អើលជាច្រើន នៅឯពិធីមង្គលការមួយ។

វីដេអូ ដែលត្រូវបានគេជឿជាក់ថាត្រូវបានផ្តិតនៅក្នុងតំបន់អាស៊ីកណ្តាលមួយនេះ បានបង្ហាញពីទិដ្ឋភាពកូនកំលោះផ្ទុះកំហឹងយ៉ាងក្តៅគគុកទៅលើកូនក្រមុំរបស់ខ្លួន បន្ទាប់ពីនាងបានកាន់នំអាពាហ៍ពិពាហ៍ជន្លបញ្ចុកទៅលើរូបគាត់។

បុរសរូបនេះបានទះកំផ្លៀងកូនក្រមុំមិនត្រូវបញ្ចេញឈ្មោះរបស់ខ្លួន ជាមួយនឹងកម្លាំងដ៏ខ្លាំង ដែលធ្វើឱ្យនាងអស់ជំហរអុកគូទដួលទៅក្រោយ។

អ្នកលេងប្រព័ន្ធផ្សព្វផ្សាយសង្គមបានរិះគន់ឥរិយាបថរបស់បុរសដែលមិនត្រូវបានគេមិនបញ្ចេញឈ្មោះរូបនេះតាមប្រព័ន្ធអ៊ីនធឺណេត ដោយនិយាយថា "បុរសម្នាក់នេះត្រូវការបង្រៀនមេរៀនអំពីសិទ្ធិមនុស្ស ហើយនារីរងគ្រោះត្រូវដាក់ពាក្យសុំលុបចោលពាក្យមង្គលការភ្លាមៗ!"។

អ្នកដទៃទៀតបានបន្ថែមថា "ខ្ញុំសង្ឃឹមថានាងនឹងមិនបន្តពិធីមង្គលការមួយនេះឡើយ"។

គេមិនច្បាស់ពីពេល ឬកន្លែងដែលវីដេអូនេះត្រូវបានផ្តិតនោះទេ ប៉ុន្តែអ្នកលេងប្រព័ន្ធសង្គមជាច្រើនប៉ាន់ស្មានតាមរបៀបរៀបចំមង្គលការនេះថា វាគឺបានផ្តិតនៅក្នុងប្រទេសក្នុងតំបន់អាស៊ីកណ្តាល៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...