adverise with khmeread Blank

ក្រុមចោរស្ទាក់វាយប្លន់យកម៉ូតូពីសិស្សសាលាម្នាក់ស្លាប់

     កោះកុង ៖ ម្នាក់បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យក្នុងប្រទេសថៃ កាលពីព្រឹកថ្ងៃទី១២ធ្នូឆ្នាំ២០១៥នេះ បន្ទាប់ពីក្រុមចោរស្ទាក់វាយឲ្យរបួសធ្ងន់ ហើយប្លន់យកម៉ូតូមួយគ្រឿងគេចខ្លួនបាត់កាលពីថ្ងៃទី១១ធ្នូម្សិលម៊ិញ ។
    អំពើប្លន់ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១១ធ្នូឆ្នាំ២០១៥នៅចំណុចផ្លូវទៅឆ្មាបាត់ស្ថិតក្នុងភូមិ-សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទខេត្តកោះកុង។
    ប៉ូលិសប៉ុស្តិ៍ស្ទឹងវែង អំពើប្លន់នេះបង្កឡើងដោយជនមិនស្គាល់មុខ ប្លន់យកម៉ូតូពីជនរងគ្រោះឈ្មោះយ័ន បូរ៉ាត់ភេទប្រុសអាយុ១៤ឆ្នាំជាតិខ្មែរទីលំនៅភូមិ៣សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បណ្តាលឲ្យរងរបួសធ្ងន់ ហើយយកមកព្យាបាលនៅមន្ទីរពេទ្យខេត្ត។ក្រោយមកយកទៅសង្រោះនៅប្រទេសថៃហើយបានស្លាប់នៅថ្ងៃទី១២នេះនិងបាត់បង់ម៉ូតូ១គ្រឿងម៉ាកស្តុបពីផលិតឆ្នាំ២០១៤ពណ៌ទឹកប្រាក់។
    ករណីនេះ កម្លាំងប៉ូលិសកំពុងស៊ើបអង្កេតស្រាវជ្រាវបន្ត៕

adverise with khmeread

មតិយោបល់