ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast យករថយន្តទី១របស់ខ្លួនមកបើកសាកល្បងក្នុងប្រទេស និងត្រៀមយកទៅសាកល្បងនៅប្រទេសបីទៀត

ក្រុមហ៊ុនផលិតរថយន្តពេញលេញលើកដំបូងរបស់វៀតណាមបានចាប់ផ្តើមការបើកបរសាកល្បងនៅក្នុងរោងចក្រ Hai Phong របស់ខ្លួន ដើម្បីត្រៀមខ្លួនដឹកជញ្ជូនរថយន្តដែលបានកក់ទុកជាមុនទៅដល់ដៃអតិថិជននៅចុងឆ្នាំនេះ។

រថយន្ត Lux SA 2.0 SUV ដែលមានម៉ាស៊ីនកម្លាំង ២២៨ សេះនិងលេខអូតូ ៨ លេខ បានចាប់ផ្តើមបើកសាកល្បងកាលពីថ្ងៃពុធនៅរោងចក្រ VinFast នៅទីក្រុងកំពង់ផែ Hai Phong។

ទាំងប្រភេទរថយន្ត SUV និង រថយន្តធុនស្រាលធម្មតានឹងត្រូវចែកចាយនៅត្រីមាសទី ២ និងទី ៣ ឆ្នាំនេះសម្រាប់អតិថិជនដែលបានបញ្ជាទិញជាមុន។

ក្រុមហ៊ុន VinFast ដែលជាផ្នែកមួយនៃក្រុមហ៊ុនពហុផលិតឯកជន Vingroup ដ៏ធំបំផុតនៅវៀតណាម បានអះអាងថាខ្លួនជាក្រុមហ៊ុនផលិតរថយន្តដំបូងគេបង្អស់នៅវៀតណាម។

រថយន្តដំបូងគេនេះនឹងត្រូវយកទៅសាកល្បងនៅតាមបណ្តាប្រទេសមួយចំនួនដូចជាអូស្ត្រាលីអូទ្រីសនិងកូរ៉េខាងត្បូងដើម្បីធ្វើឱ្យរថយន្តនេះមានស្តង់ដារអឺរ៉ុប។ រថយន្តនេះក៏នឹងត្រូវបានធ្វើតេស្តនៅក្នុងប្រទេសវៀតណាមផងដែរសម្រាប់ភាពធន់នឹងអាកាសធាតុនិងស្ថានភាពផ្សេងៗទៀត៕

adverise with khmeread

អ្នកនឹងចូលចិត្ត