ក្រសួងការពារជាតិអង់គ្លេសផលិតដ្រូនប៉ុនបាតដៃសម្រាប់ចែកជូនទាហានប្រើដើម្បីតាមដានសត្រូវនៅសមរភូមិ

តិចទៀតអ្វីៗនឹងមានភាពងាយស្រួលហើយសម្រាប់កងទ័ពអង់គ្លេសនៅជួរមុខ ដោយសារតែដ្រូនប៉ុនបាតដៃ ដែលផលិតដោយក្រសួងការពារជាតិអង់គ្លេស។

ផែនការរបស់កងទ័ពអង់គ្លេសនេះនឹងឃើញដ្រូនទំហំតូចជាងបាតដៃចំនួន ២០០ គ្រឿង ត្រូវបានដាក់ពង្រាយនៅសមរភូមិដើម្បីផ្តល់ឱ្យទាហាននូវការឃ្លាំមើលពីលើមេឃ។

ដ្រូនតូចៗឈ្មោះ Black Hornet អាចទទួលយកកាតព្វកិច្ចឃ្លាំមើលនិងស៊ើបការណ៍ដែលគំរាមកំហែងដល់អាយុជីវិត​ជំនួសទាហានដែលជាមនុស្សបាន។

ក្រសួងកំពុងវិនិយោគលើប្រព័ន្ធម៉ាស៊ីនយន្តតម្លៃ ៨៧ លានដុល្លារនេះ ដែលនឹងរាប់បញ្ចូលទាំងដ្រូនដឹកជញ្ជូនសម្ភារៈផ្គត់ផ្គង់ដល់ទាហានផងដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត