នៅសុខៗ, កៃច្នៃផាវជាគ្រាប់បែកទៅបោកយកត្រី​ បណ្តាលឱ្យផ្ទុះរងរបួសកំបុតកដៃឆ្វេងម្នាក់និងស្រាលម្នាក់

ត្បូងឃ្មុំ​ ៖ បុរស២នាក់បានកៃច្នៃផាវជាគ្រាប់បែកទៅបោកយកត្រី​ ខុសបច្ចេកទេស បណ្តាលឱ្យផ្ទុះរងរបួសកំបុតកដៃឆ្វេងបុរសម្នាក់ និងស្រាលម្នាក់​ បានកើតឡើងនៅថ្ងៃទី០៨ មីនា ឆ្នាំ២០១៩ វេលាម៉ោង៣ និង៣០នាទីរសៀល នៅចំណុចភូមិស្រែសោមចាស់ ឃុំកំពាន់ ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ។
 
ប៉ូលិសនិយាយថា បុរស២នាក់ដែលបង្កគ្រោះថ្នាក់ដោយខ្លួនឯង​រួមមាន១- ឈ្មោះ ឌឹម ដេន ភេទប្រុស អាយុ៣២ឆ្នាំ ជាតិខ្មែរ បណ្តាលឱ្យរបួសកំបុតកដៃឆ្វេង និងរបួសលើផ្ទៃមុខ និង២- ឈ្មោះ បិ ខ្វិន ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិ រងរបួសស្រាល។ ទាំង២នាក់នៅភូមិ ឃុំខាងលើជាមួយគ្នា។ 

ប៉ូលិសបន្តថា មូលហេតុដោយសារជនរងគ្រោះខាងលើបានយកផាវគ្រាប់បែក ០១ ប្រអប់ ដាក់ក្នុងកំប៉ុងជ័រកៃច្នៃដើម្បីយកទៅបោកយកត្រី បណ្តាលឱ្យផ្ទុះតែម្តង។ បច្ចុប្បន្នកម្លាំងប៉ូលិស បានបញ្ជូនជនរងគ្រោះទាំង២ទៅកាន់មន្ទីពេទ្យស្រុកមេមត់ ដើម្បីព្យាបាល៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab