បើកម៉ូតូបុកអ្នកថ្មើរជើងរបួស២នាក់នៅក្រុងប៉ៃលិន

ប៉ៃលិន​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង ដោយម៉ូតូបុកអ្នកថ្មើរជើង នៅត្រង់ចំណុចភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឱ្យមនុស្សរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ និង​ខូចខាត់ម៉ូតូ ០១គ្រឿង កាលពី​វេលាម៉ោង៨យប់ ថ្ងៃ​ទី០៨ ខែមិនា ឆ្នាំ២០១៩។

ប៉ូលិសនិយាយថា​ អ្នកបើកបរម៉ូតូឈ្មោះយិន សាម៉េត ភេទប្រុស អាយុ​២៣ឆ្នាំ មុខរបរ ​បើកបររថយន្ត រស់នៅភូមិតាងែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសធ្ងន់ បើកបរម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ប៉ៃលិន 1C-0792។ លុះដល់ចំណុចខាងលើក៏បុកអ្នកថ្មើរជើងឈ្មោះ យ៉ែម រឿន ភេទប្រុស អាយុ​៤១ឆ្នាំ ជនជាតិខ្មែរ សញ្ចាតិខ្មែរ  រស់នៅភូមិសួនអនពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន រងរបួសស្រាល។

មូលហេតុបណ្តាលមកពីកត្តាមនុស្សបើកបរហួសល្បឿនកំណត់។ ​បច្ចុប្បន្នកម្លាំងជំនាញ បានធ្វើការវាស់វែងនិងរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab