ប៉ៃលិន ៖ មានករណីបុរសម្នាក់ងងុយដេកបើករថយន្តធ្លាក់ប្រឡាយ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី០៨ ខែមិនា ឆ្នាំ២០១៩ នៅចំណុចភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឱ្យខូចខាតរថយន្ត ០១គ្រឿង តែមិនបង្កឱ្យមានមនុស្សរងរបួសនោះទេ។
ប៉ូលិសនិយាយថា អ្នកបើកបររថយន្តឈ្មោះ មុំ សំអូន ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបររថយន្តម៉ាកឡិចស៊ីស៣៣០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-5324 ទិសដៅពីលិចមកកើត។ មូលហេតុបណ្តាលមកពីកត្តាមនុស្សបើកបរក្នុងស្ថានភាពងងុយដេក។
បច្ចុប្បន្នម្ចាស់រថយន្តបានទាក់ទងរករថយន្តផេ្សងទៀត ដើម្បីអូសចេញពីប្រឡាយឡើងវិញ៕
