មានការអះអាងថា លោក Pep Guardiola បានព្រមព្រៀងដោយផ្ទាល់មាត់ចូលរួមជាមួយក្លឹប Juventus

        តាមព័ត៌មាន​ថា គ្រូបង្វឹក​ក្លឹប Man City លោក Pep Guardiolaបាន​យល់​ព្រម​ចូល​ជំនួស​តំណែង​របស់​លោក MassimilianoAllegriដើម្បី​ធ្វើ​ជា​អ្នក​ចាត់ការ​នៅ​ក្លឹប Juventus ។

        លោក Allegri មាន​កិច្ច​សន្យា​ដល់​ខែមិថុនា​ឆ្នាំ​២០២០ ប៉ុន្តែ​ប្រហែល​ជា​ចង់​បន្តធ្វើ​ការ​ប្រកួត​ប្រជែង​ថ្មី​នៅកន្លែងផ្សេង​នៅរដូវកាល​នេះហើយនាយក​ក្លឹប Juventus កំពុង​វាយ​តម្លៃ​ពីជម្រើស​ ដែលគេជឿថា លោក Guardiolaជា​បេក្ខភាព​កំពូល​របស់ខ្លួន។

        យោងតាមការ​អះអាងរបស់​អ្នក​កាសែតអ៊ីតាលី​ឈ្មោះ Luigi Guelpaបានឲ្យដឹងថា លោក Guardiola អន្ទះសា​ចង់​ផ្ទេរទៅ​ទីក្រុងទូរិន​ហើយ​ថា លោក​បាន​យល់ព្រមជាគោលការណ៍​ ដើម្បី​ចុះកិច្ច​ព្រមព្រៀង​រយៈ​ពេល​បួន​ឆ្នាំ។

        Guelpa អះអាងថា ព័ត៌មាន​របស់​លោក​មក​ពី​ប្រភព​តែ​មួយ​ ដែល​កាល​ពីរដូវក្តៅ​ឆ្នាំមុន​​បាន​ទម្លាយព័ត៌មាន​ថា Cristiano Ronaldo នឹងចាកចេញពី​ក្លឹប​ Real Madrid ទៅចូល​រួមជាមួយ​ក្លឹប Juventus ។

        Guelpa បាន​និយាយថា “​ខ្ញុំបានដឹងថា លោក Guardiola បាន​ព្រមព្រៀងផ្ទាល់មាត់ជាមួយក្លឹប Juventus សម្រាប់​រយៈ​ពេល​បួន​ឆ្នាំ“។លោក Guardiola មាន​កិច្ច​សន្យាជាមួយ​ស៊ីធីរហូត​ដល់​ដំណាច់រដូវកាល​​២០២០និង​២០២១នោះ ធ្លាប់​លើកពាន​ជើងឯកនៅ​អេស្ប៉ាញ​ អាល្លឺម៉ង់និងអង់គ្លេស៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16