adverise with khmeread 1

ថ្នាំ​ការពារ HIV ដែល​អាជ្ញាធរ​ឱសថ​អាមេរិក​ទទួលស្គាល់ មាន​ប្រសិទ្ធភាព​ខ្ពស់​ចំពោះ​បុរស តែមាន​ប្រសិទ្ធភាព​ទាប​ចំពោះ​ស្ត្រី​

    ​ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា ស្ត្រី​ត្រូវ​លេបថ្នាំ​ប្រឆាំង​វីរុស​ក្នុង​កម្រិត​ខ្ពស់ជាង​បុរស​ដើម្បី​បង្ការ​ការឆ្លង​វីរុស​ហ៊ី​វ (HIV)​។ នេះ​បើតាម​វេ​ប​សាយ DailyMail ចេញផ្សាយ​ថ្ងៃទី ៧ ខែមីនា​។    

​    ​ប្រភេទ​ថ្នាំ​ប្រឆាំង​វីរុស​ហ៊ី​វ​ហៅថា PrEP ត្រូវបាន​ទទួលស្គាល់ថា​អាចជួយ​កាត់បន្ថយ​ឱកាស​ឆ្លង​វីរុស​ហ៊ី​វ​ចំពោះ​មនុស្ស​គ្រប់រូប​។

​    ​ក្នុង​សហរដ្ឋអាមេរិក ថ្នាំ Truvada គឺជា​ថ្នាំ​ប្រភេទ PrEP តែមួយគត់ ដែល​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​អាមេរិក​ទទួលស្គាល់​សម្រាប់​ឱ្យប្រើ​ប្រាស់​ផ្លូវការ​។

​    ​ឥឡូវ​ការសិក្សា​ថ្មី​បាន​លាតត្រដាង​ថា ខណៈ​ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់​នោះ បុរស និង​ស្ត្រី​ត្រូវ​លេប​វា​ក្នុង​កម្រិត​ខុសគ្នា បើ​មិន​ដូច្នេះ​ទេវា​នឹងមាន​ប្រសិទ្ធភាព​ខ្ពស់​តែ​ចំពោះ​បុរស​ប៉ុណ្ណោះ​។

​    ​ស្ត្រី​ត្រូវ​លេបថ្នាំ Truvada រាល់ថ្ងៃ​ដើម្បី​ការពារ​ខ្លួន​ពួកគេ​ពី​ការឆ្លង​ហ៊ី​វ រីឯ​បុរស​វិញ​អាច​លេប​វា​តែ​ពីរដង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ការពារ​ហ៊ី​វ​។

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ University of North Carolina ក្នុង​ទីក្រុង Chapel Hill រដ្ឋ North Carolina សហរដ្ឋអាមេរិក​បាន​និយាយថា ហេតុផល​គឺ​ស្ថិតនៅលើ​របៀប​ដែល​ថ្នាំ​ពូន​ផ្តុំ​នៅក្នុង​កោសិកា​ខុសៗ​គ្នា​នៃ​រាងកាយ​មនុស្ស​ប្រុស​ស្រី​។​

​     លោកស្រី Angela Kashuba វេជ្ជបណ្ឌិត​ផ្នែក​ឱសថ​សាស្ត្រ និង​ជា​អ្នកនិពន្ធ​ជាន់ខ្ពស់​នៃ​ការសិក្សា​នេះ​នៅ​សាលា​ជំនាញ Eshelman School of Pharmacy នៃ​សាកលវិទ្យាល័យ University of North Carolina បាន​និយាយថា "​ទិន​ន្ន័​យ​របស់​យើង​គូសបញ្ជាក់ថា កម្រិត​ថ្នាំ​នេះ​មិនមែន​ត្រូវ ចំពោះ​មនុស្ស​គ្រប់គ្នា​នោះឡើយ​"៕

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

អ្នកនឹងចូលចិត្ត

មតិយោបល់