Liverpool មានសង្ឃឹមក្នុងការតាមប្រមាញ់ Timo Werner របស់ក្លឹប RB Leipzig

        អ្នក​ចាត់ការ​ក្លឹប Liverpool លោកJurgenKloppមាន​សង្ឃឹម​កាន់តែខ្លាំង​ក្នុងការ​តាមប្រមាញ់​ខ្សែប្រយុទ្ធ Timo Werner របស់​ក្លឹប RB Leipzig ។ មាន​ព័ត៌មាន   ថ្មីៗនេះថា ក្រុមLiverpool បាន​ស្នើ​​សុំភាគី​អាល្លឺម៉ង់​បន្ត​ផ្តល់​ព័ត៌មាន​ជុំវិញ​ការ​វិវឌ្ឍ​របស់​ Werner និង​អនាគត​នៅ​ក្នុងក្លឹប។

        តាមព័ត៌មានថា កីឡាករវ័យ២៣ឆ្នាំរូបនេះ​មិន​សប្បាយចិត្ត​នឹងក្លឹបបច្ចុប្បន្ន​ហើយ​យល់​ព្រម​នឹង​លក្ខខណ្ឌ​ជុំវិញកិច្ច​សន្យា​ជាមួយ​ក្លឹប Bayern Munich បើទោះបីជា​គ្មាន​ការ​ចរចារវាងក្លឹបទាំង​ពីរក៏ដោយ។

        ​ភ្នាក់ងារKarlheinz Forster​របស់​ខ្សែប្រយុទ្ធរូបនេះ​បាន​ចរចា​រកកិច្ច​សន្យា​មួយជាមួយ​ក្លឹប​ជើង​ឯកបារាំង​ ដោយ​ Werner ទំនង​ជា​ផ្ទេរទៅ​ចូល​រួម​នៅ​ពហុកីឡាដ្ឋាន Allianz Arena ។

        ទោះបីជា​យ៉ាងណា នៅពេល​នេះ ក្លឹប Bayern Munich កំពុង​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​ការ​រក្សា​ទុក​ខ្សែប្រយុទ្ធ Robert Lewandoskiជាមួយ​នឹងកិច្ច​សន្យាថ្មី។ការ​ធ្វើបែបនេះ​ផ្តល់​ក្តីសង្ឃឹមដល់​ក្រុម Liverpool ក្នុងការ​ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​ Werner ស្របពេល​ពួកគេ​ចង់​រកកីឡាករ​មកជំនួស​តំណែង​ Daniel Sturridgeដែលគ្រោងចាកចេញពី​ពហុកីឡាដ្ឋាន Anfieldនៅ​រដូវក្តៅនេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab