Neymarគ្រោងបំបែកឯតទគ្គកម្មតម្លៃផ្ទេរខ្ពស់បំផុតខណ: Real Madrid ចាប់អារម្មណ៍

        កីឡាករសញ្ជាតិប្រេស៊ីលNeymarអាចនឹង​ធ្វើ​ការ​វិលត្រឡប់ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​មក​កាន់​ក្របខណ្ឌ​ La Ligaវិញ។

តាមព័ត៌មានថា Real Madrid មាន​បំណង​ចំណាយ​ប្រាក់​៣០០លានផោន​ ដើម្បី​ផ្ទេរ​កីឡាករ​រូបនេះពី​ក្លឹប PSG។ ខ្សែប្រយុទ្ធរូបនេះ​ធ្លាប់បានបំបែក​ឯតទគ្គកម្ម​តម្លៃផ្ទេរថ្លៃបំផុតក្នុងពិភព​លោក​អំឡុងពេល​​ចាកចេញពី​ក្លឹប Barcelona ទៅចូល​រួម​ជា​ក្លឹប​យក្ស​បារាំង​​ PSG ក្នុងតម្លៃផ្ទេរ​២០០​លានផោន​កាលពីខែសីហា​ឆ្នាំ​២០១៧។

នៅពេលនេះ Neymar អាចនឹង​បំបែក​ឯតទគ្គកម្ម​​ជា​ថ្មីទៀត​ ប្រសិនបើ​ក្លឹប Real Madrid យល់ព្រមនឹង​តម្លៃផ្ទេរ ហើយ​បណ្តាញព័ត៌មាននៅ​អេស្ប៉ាញ​បាន​រាយការណ៍ថា ក្លឹបយក្ស​អេស្ប៉ាញនេះកំពុង​ត្រៀម​ចំណាយ​ប្រាក់យ៉ាង​ច្រើនសន្ធឹកសន្ធាប់​ ដើម្បី​នាំយក​កីឡាករ​រូបនេះត្រឡប់មក​អេស្ប៉ាញ​វិញ។

ក្រុម Real Madrid ជួប​នូវ​រដូវកាល​ដ៏ខកចិត្ត​ បន្ទាប់ពី​ខកខានមិនបានរក​អ្នក​មកជំនួស​កៅអី​របស់​ Cristiano Ronaldo បន្ទាប់ពី​កីឡាករ​រូបនេះ​ចាកចេញកាល​ពីរដូវក្តៅទៅចូល​រួម​ជាមួយ​ក្លឹប Juventus ។

គេដឹងថា ប្រធាន​ក្លឹប​ Real Madrid លោកFlorentino Perez ចង់បាន​កីឡាករ​ឆ្នើម​ថ្មី​មក​ជួយ​ក្លឹប​ ហើយបាន​សម្រេចចិត្ត​ថា Neymar គឺជា​គោលដៅ​ដែល​លោក​ត្រូវ​ការ។ គេជឿថា លោកបានទាក់ទងជាមួយ​ Neymar រួច​ហើយ​ ដើម្បី​បង្ហាញពី​បំណង​របស់​លោកនិងត្រៀមខ្លួន ដើម្បី​នាំយក​កីឡាករ​រូបនេះ​មកពហុកីឡាដ្ឋាន Bernabeu៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab