លោកយាយអាយុ១១៦ឆ្នាំនៅជប៉ុនត្រូវបានទទួលស្គាល់ដោយសៀវភៅកំណត់ត្រាហ្គីណេសជាស្ត្រីចាស់បំផុតលើពិភពលោក

ស្ត្រីជប៉ុនអាយុ ១១៦ ឆ្នាំម្នាក់ ដែលចូលចិត្តលេងល្បែងអុក Othello ត្រូវបានផ្តល់តំណែងជាមនុស្សចាស់ជាងគេនៅលើពិភពលោកកាលពីថ្ងៃសៅរ៍ដោយសៀវភៅកំណត់ត្រាពិភពលោកហ្គីណេស។

អាជ្ញាធរកំណត់ត្រាពិភពលោកនេះបានទទួលស្គាល់លោកយាយ Kane Tanaka ជាផ្លូវការនៅក្នុងពិធីមួយនៅឯមណ្ឌលថែទាំមនុស្សចាស់ ដែលលោកយាយកំពុងរស់នៅក្នុងទីក្រុងហ្វូគូអូកានៅភាគនិរតីប្រទេសជប៉ុន។ គ្រួសារលោកយាយនិងចៅហ្វាយក្រុងបានមានវត្តមានដើម្បីអបអរសាទរ។

លោកយាយ Kane Tanaka កើតថ្ងៃទី ២ ខែមករាឆ្នាំ ១៩០៣ គឺជាកូនទីប្រាំពីរក្នុងចំណោមកូនប្រាំបីនាក់។ លោកយាយបានរៀបការជាមួយលោកតា Hideo Tanaka នៅឆ្នាំ ១៩២២ ហើយពួកគេមានកូនបួននាក់ និងបានយកកូនចិញ្ចឹមម្នាក់ទៀត។

លោកយាយតែងភ្ញាក់នៅម៉ោង ៦ ទៀបភ្លឺហើយចូលចិត្តសិក្សាគណិតវិទ្យា។

មនុស្សចាស់ជាងគេពីមុនរបស់ជប៉ុនគឺលោកយាយ Chiyo Miyako ដែលបានស្លាប់កាលពីខែកក្កដាឆ្នាំមុន នៅអាយុ ១១៧ ឆ្នាំ។ មនុស្សចាស់ជាងគេមុនលោកយាយមីយ៉ាកូក៏ជាជនជាតិជប៉ុនដែរ៕

adverise with khmeread

អ្នកនឹងចូលចិត្ត