បុរសអឺរ៉ុប៣នាក់ទៅដល់ទ្វីបអាមេរិកមុនគេ ហើយជួបជនជាតិដើមកាចៗនៅទីនោះទាំងហ្វូង តែជីវិតរបស់អ្នកទាំង៣គឺពឹងលើផ្លែឈើមួយផ្លែ

សំណើច៖ បុរសអឺរ៉ុប៣នាក់បានទៅដល់ទ្វីបអាមេរិកមុនគេ តែគួរឱ្យស្តាយពួកគេត្រូវបានជនជាតិដើមអាមេរិកចាប់ខ្លួនបាន រួចហើយចង់សម្លាប់ពួកគេចោលទាំងអស់។

ប៉ុន្តែបុរសអឺរ៉ុបសុំអង្វរកុំសម្លាប់ពួកគេអី។ ពួកជនជាតិដើមអាមេរិកនឹងមិនសម្លាប់ពួកគេទេ លុះត្រាបំពេញលក្ខខណ្ឌមួយឱ្យបានសិន។ បុរសអឺរ៉ុបទាំង៣ត្រូវចូលព្រៃបេះផ្លែឈើម្នាក់មួយផ្លែ រួចយកមកឱ្យពួកគេ មុននឹងប្រាប់ឱ្យធ្វើរឿងបន្ទាប់ទៀត។ 

បន្ទាប់មក បុរសទី១បេះបានផ្លែសារីមួយផ្លែយកមកឱ្យពួកគេ។ ពួកជនជាតិដើមប្រាប់ឱ្យបុរសទី១យកសារី "ញាត់ចូលរន្ធគូថ ហើយហាមសើច ពុំនោះទេនឹងត្រូវសម្លាប់ចោលភ្លាម"។ បុរសទី១បានយកសារីញាត់ចូលរន្ធគូថ ស្រាប់តែសើច ហើយពួកជនជាតិដើមក៏សម្លាប់ចោលភ្លែត។ 

បុរសទី២មកវិញជាមួយផ្លែទំពាំងបាយជូរ។ ជនជាតិដើមប្រាប់បុរសទី២ឱ្យធ្វើរឿងដូចគ្នា។ បុរសទី២កំពុងញាត់ចូលគូថសុខៗ ស្រាប់តែផ្ទុះសំណើច រួចក៏ត្រូវសម្លាប់ចោលភ្លែតដូចគ្នា។ 

ព្រលឹងរបស់បុរសទី១និងទី២ នៅអង្គុយមើលមុខគ្នា រួចបុរសទី១និយាយទៅកាន់បុរសទី២ថា "ខ្ញុំបេះបានផ្លែសារី ហើយរោមរបស់សារីរសើបពេកទើបខ្ញុំសើច ប៉ុន្តែឯងបេះបានផ្លែទំពាំងបាយជូរសោះ ម៉េចក៏ត្រូវគេសម្លាប់ដែរ?"។ បុរសទី២និយាយថា "អូ ដំបូងខ្ញុំញាត់វាចូលគូថសន្សឹមៗធម្មតាអត់អីផងហ្នឹងរហូតដល់ពេលខ្ញុំឃើញអាទី៣មកជាមួយផ្លែម្នាស់ ខ្ញុំក៏ទប់សំណើចលែងជាប់តែម្តង"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត