លួចម៉ូតូយកទៅបញ្ចាំយកលុយទិញថ្នាំញៀនជក់នៅខែមុន,ឥឡូវត្រូវប៉ូលិសវ៉ៃខ្នោះ

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌច្បារអំពៅចាប់ខ្លួនថ្ងៃទី០៩ មីនា ឆ្នាំ២០១៩ ម៉ោង៩ និង៣០នាទីយប់​ បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូ នៅមុខសាលាឆទាន ផ្លូវ ជាតិលេខ១ ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី ១៨ កុម្ភៈ ២០១៩ ម៉ោង១១យប់។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ អាន ទ្រី ភេទ ប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

​ចំណែកជនសង្ស័យឈ្មោះ នាង បញ្ញា ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន។    

​ប៉ូលិសបន្តថា កាលពីថ្ងៃទី១៨ កុម្ភៈ ២០១៩ ម៉ោង១១យប់ ជនរងគ្រោះទុកម៉ូតូម៉ាក ហុងដាសេ១០០កូរ៉េ ពណ៌ក្រហម ស្លាកលេខ ០៣១០ ភ.ព១ នៅចំណុចកើតហេតុ ដោយទុកកូនសោជាប់នឹងម៉ូតូ រួចឡើងលើសាលាឆទានដេកលក់។ ស្រាប់តែជនសង្ស័យដើរមកដល់ ចាក់សោម៉ូតូជនរងគ្រោះបញ្ឆេះជិះគេចខ្លួនយក ទៅបញ្ចាំគេនៅម្តុំឃ្លាំងរំសេវបានលុយ ៥០ដុល្លារ ទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ 

​លុះដល់ថ្ងៃទី០៩ មីនា ឆ្នាំ២០១៩ ម៉ោង៩និង៣០នាទី យប់សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រួចបញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ការតាមច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab