ជិះកង់មកលួចយកម៉ូតូអស់លក្ខណ៍ជួបប៉ូលិស

​ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌច្បារអំពៅឃាត់ខ្លួន​ ខណៈពេលធ្វើសកម្មភាព លួចម៉ូតូនៅមុខផ្ទះលេខ៣៩D ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារ អំពៅ ថ្ងៃទី០៩ មីនា ឆ្នាំ២០១៩ ម៉ោង៤ និង៤០នាទីល្ងាច​​។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ រចនា ដានិច ភេទ​ស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះកើតហេតុ។​ ចំណែកជនសង្ស័យឈ្មោះ ជួរ ម៉េងហុង ភេទ​ប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨១B ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ជនសង្ស័យជាមនុស្សញៀនថ្នាំ​។ 

​ប៉ូលិសបន្តថា​​ នៅថ្ងៃទី០៩ មីនា ២០១៩ ម៉ោង៤ និង៤០នាទីល្ងាច ជនរងគ្រោះទុកម៉ូតូម៉ាក Honda Scopy ពណ៌ ក្រហម ស្លាកលេខ ភ្នំពេញ ១FF-៨៣៤៦ នៅមុខផ្ទះកើតហេតុ ដោយទុកកូនសោជាប់នឹងម៉ូតូ រួចក៏ចូលក្នុងផ្ទះធ្វើម្ហូប​។ 

​ស្រាប់តែជនសង្ស័យជិះកង់មកទុកនៅមុខផ្ទះ រួចចាក់សោម៉ូតូបញ្ឆេះជិះគេចខ្លួនបានបន្តិច ក៏ត្រូវបានជនរងគ្រោះឃើញស្រែក ចោរៗ។ ភ្លាមនោះក៏មានសមត្ថកិច្ចល្បាតក្បែរនោះជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ ដកហូតម៉ូតូជនរងគ្រោះមកវិញ និងកង់ជនសង្ស័យជិះធ្វើសកម្មភាព និងត្រួតពិនិត្យជនសង្ស័យរកឃើញដែកកែច្នៃសម្រាប់កាច់សោកម៉ូតូមួយ បញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅចាត់ ការតាមច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab