adverise with khmeread Baby vaccine shot 2

រដ្ឋាភិបាល​អាមេរិក​ទទួលស្គាល់ថា វ៉ាក់សាំង​ចម្រុះ​មុខ​ចាក់ឱ្យ​ក្មេង​មាន​គ្រោះថ្នាក់​

​    ​ជិត​ចុងបញ្ចប់​នៃ​រដ្ឋការ​លោក​ប៊ូ​ស អ្នករាយការណ៍​ព័ត៌មាន​នាង Sharyl Attkisson បាន​មានលទ្ធភាព​ធ្វើឱ្យ​រដ្ឋាភិបាល​អាមេរិក​ទទួលស្គាល់ថា វ៉ាក់សាំង​មួយចំនួន​ពិត​ជាមាន​គ្រោះថ្នាក់​ដល់​កុមារ​។ នេះ​បើ​យោងតាម​វេ​ប​សាយ News Target ចេញផ្សាយ​កាលពី​ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ​២០១៦​។​

​    ​ក្នុង​អ៊ីមែល​មួយ​ចុះ​ថ្ងៃទី ៥ ខែឧសភា ឆ្នាំ​២០០៨ ផ្ញើ​ទៅកាន់​លោកស្រី Tina Cheatham ដែល​គ្រានោះ​ធ្វើការ​ជា​បុគ្គលិក​ក្រសួងសុខាភិបាល នាង Sharyl Attkisson បាន​សួរថា "​តើ​ករណី​រងគ្រោះ​ដោយសារ​វ៉ាក់សាំង​ការពារ​ជំងឺ​គោឆ្កួត​ចំនួន​ប៉ុន្មាន​ហើយ​បានទទួល​ប្រាក់​សំណង​?"​។

​    ​តាមរយៈ​កម្មវិធី​ទូទាត់​សង​ជនរងគ្រោះ​ដោយសារ​វ៉ាក់សាំង​ថ្នាក់ជាតិ (VICP) រដ្ឋាភិបាល​អាមេរិក​ត្រូវ​សង​ពលរដ្ឋ​អាមេរិក​សម្រាប់​ការខូចខាត​ទាក់ទង​នឹង​ថ្នាំ​វ៉ាក់សាំង​។

​    ​យោងតាម​វេ​ប​សាយ​ក្រសួងសុខាភិបាល និង​សេវា​មនុស្សជាតិ​របស់​អាមេរិក "VICP ត្រូវបាន​បង្កើតឡើង​ដើម្បី​ធានា​ការផ្គត់ផ្គង់​វ៉ាក់សាំង​គ្រប់គ្រាន់ រក្សា​ស្ថេរភាព​ថ្លៃ​វ៉ាក់សាំង និង​បង្កើត​និង​ថែរក្សា​ឱ្យបាន​នូវ​ការចូលរួម​វេទិកា​ជជែក​ពី​សំណាក់​មនុស្ស​នីមួយៗ ដែល​រងគ្រោះ​ដោយសារ​ថ្នាំ​វ៉ាក់សាំង​"​។

​    ​គួរ​បញ្ជាក់ថា ក្មេងប្រុស​អាយុ ៩ ឆ្នាំឈ្មោះ Hannah Poling បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ ៩ មុខ​ក្នុង​មួយថ្ងៃ បន្ទាប់មក​បានចាប់ផ្តើម​បញ្ចេញ​ឥរិយាបថ​ដដែលៗ​ឥត​ឈប់ និង​ចេះតែ​គេច​មុខ​ពី​មនុស្ស ដោយសារតែ​រោគសញ្ញា​អន់​សតិបញ្ញា​។

​    ​ចុងក្រោយ​អ្នកកាសែត Attkisson បាន​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​បានជា​រដ្ឋាភិបាល​បង្កើត​យន្ត​ការសង​សំណង​ខូចខាត​នៅនឹងកន្លែង​យ៉ាង​ដូច្នេះ ប្រសិនបើ​ខ្លួន​ច្បាស់​ថា​វ៉ាក់សាំង​នោះ​មាន​សុវត្ថិភាព​?៕

adverise with khmeread
ប្រភព៖ News Target

អ្នកនឹងចូលចិត្ត

មតិយោបល់