បុរសជនជាតិបារាំងម្នាក់បើកឡានបុកម៉ូតូ២គ្រឿងរបួស៣នាក់រួចជ្រុលបុកផ្ទះគេថែមទៀត

ភ្នំពេញ​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត និង ម៉ូតូ នៅផ្លូវជាតិលេខ១ ត្រង់ចំណុចស្ថានីយ៍ប្រេងកាល់តិច ក្នុងភូមិព្រែក  សង្កាត់ច្បាអំពៅ១ ខណ្ឌច្បាអំពៅ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១២ និង៣៥នាទីអធ្រាត្រ បណ្តាលឱ្យរងរបូសស្រាលធ្ងន់ ០៣ ម្នាក់ បានបញ្ជួនទៅមន្ទីរពេទ្យ​, ចំណែករថយន្ត និងម៉ូតូ ប៉ូលិសខណ្ឌបានប្រគល់ទៅការិយាល័យជំនាញក្រុង ដើម្បីដោះស្រាយបន្ត។

​ប៉ូលិសនិយាយថា រថយន្តបង្កម៉ាកឡិចស៊ីស RX300 ពណ៌សពាក់ស្លាកលេខភ្នំពេញ 2R- 08 86 បើកបរដោយឈ្មោះ Paul  Medeville ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិបារាំងមុខរបររកស៊ីស្នាក់នៅផ្ទះគ្មានលេខផ្លូវលំ ភូមិព្រៃតាពៅ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានធ្វើដំណើរតាមផ្លូវជាតិលេខ ១ពីកើតទៅលិច។ 

​លុះដល់ចំណុចខាងលើបានរេចង្កូតទៅបុកម៉ូតូទីមួយម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស្លាកលេខភ្នំពេញ 1GS- 9659 បើកបរដោយឈ្មោះ ប៊ុន​ បាន​ ភេទប្រុស អាយុ៣៩ឆ្នាំ​ ស្នាក់នៅភូមិដើមស្លែង​ សង្កាត់ច្បារអំពៅ២បើកតាមផ្លូវជាតិលេខ១ពីលិចទៅកើត (របួសធ្ងន់)។ 

​ចំណែកម៉ូតូទី២ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅស្លាកលេខភ្នំពេញ​ 1AY-6952 បើកបរដោយឈ្មោះ ជា ថា ភេទស្រី អាយុ ៥៤ ឆ្នាំ មុខរបរលក់ដូរស្នាក់នៅផ្ទះលេខ០០៥ ផ្លូវលំភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតរបួសជិះគ្នា ៣ នាក់រួមមានឈ្មោះ វែង ស្រីលី ភេទស្រី អាយុ​៥ឆ្នាំកុមាររងរបួសស្រាល និងឈ្មោះ វែង ស្រីល័ក្ខ អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរស្នាក់នៅផ្ទះជាមួយគ្នា។ សម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ រួចបន្តបើកបុកផ្ទះពលរដ្ឋថែមទៀត។ 

​យានយន្តទាំងអស់បានប្រគល់ឱ្យប៉ូលិសការិយាល័យចរាចរណ៍រាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី​៕



 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab