ដើរលួចទ្រព្យសម្បត្តិពលរដ្ឋពេលទៀបភ្លឺត្រូវបានអ្នកហាត់ប្រាណឃើញទាន់

​ភ្នំពេញ​ ៖ ជនសង្សយម្នាក់ត្រូវបានប៉ូលិសខណ្ឌឫស្សីកែវឃាត់ខ្លួនក្នុងករណីប៉ុនប៉ង​លួចទ្រព្យសម្បត្តិនៅថ្ងៃទី​១០​ មីនា ២០១៩​ វេលាម៉ោង​ ០៤ទៀបភ្លឺ​ នៅចំណុចមុខផ្ទះលេខ៨៧៤​ ផ្លូវ​បេតុង​ ក្រុ​មទី​០៤​ ភូមិមិត្តភាព​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ​ឈ្មោះ​ ភោក​ ភក្តី​ ភេទប្រុស​ អាយុ២២ឆ្នាំ​ ស្នាក់នៅមិនពិតប្រាកដ​ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់ថ្នាំញៀន)។ សម្ភារៈ​ដកហូត​ ១- ដែកគាស់​ ០១ដើម, ២- កូនកាំបិតបត់​ ០១ដើមនិង៣- កាបូបស្ពាយ​ ០១។ 

​ចំណែកជនរងគ្រោះ​ឈ្មោះ​ ឈុន​ បញ្ញា​ ភេទស្រី​ អាយុ២៥ឆ្នាំ​ ស្នាក់នៅផ្ទះលេខ៨៧៤​ ផ្លូវ​បេតុង​ ក្រុ​មទី​០៤​ ភូមិមិត្តភាព​ សង្កាត់ឫស្សីកែវ​ មុខរបរបុគ្គលិកក្រុមហ៊ុន។

ប៉ូលិសបន្តថា​ ដំបូងជនសង្ស័យដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិពលរដ្ឋក្នុងភូមិ​ ពេលដើរដល់កន្លែងកើតហេតុនៅមុខផ្ទះជនរងគ្រោះ បានមានបំណងធ្វើសកម្មភាពលួចតែត្រូវអ្នកជិតខាងដែលដើរហាត់ប្រាណឃើញក៏ស្រែកថាចោរៗ​ និងបានប្រតាយប្រតប់គ្នា​ ហើយជនសង្ស័យ​ក៏បានរត់គេច។ ស្របពេលនោះកម្លាំងសមត្ថកិច្ចល្បាតបានជួយអន្តរាគមន៍ធ្វើការឃាត់ខ្លួនជនសង្ស័យបាន​ រួចបញ្ជូនទៅខណ្ឌកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab