ផ្ទះទ្រុឌទ្រោមមួយខ្នងគ្មានមនុស្សនៅ ត្រូវបានភ្លើងឆេះទាំងស្រុង

កោះកុង​ ៖​ មានករណីអគ្គីភ័យឆេះផ្ទះទ្រុឌទ្រោមមួយខ្នងគ្មានមនុស្សនៅកើតឡើង នៅចំណុច មុខវត្តទេពនិមិត្ត ( ហៅវត្តថ្មី ) ស្ថិតនៅភូមិ ៣ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ នៅថ្ងៃទី៩ មីនា ២០១៩ នាវេលាម៉ោង ១០និង៣៥ នាទីព្រឹក។ 

ប៉ូលិសនិយាយថា​ ផ្ទះដែលឆេះមួយខ្នង ជញ្ជាំងឈើ ប្រកស័ង្គសី មានសភាពចាស់ទ្រុឌទ្រោម ទុកចោលគ្មានមនុស្សនៅ ដែលជារបស់ប្រជាពលរដ្ឋឈ្មោះ ឡេង គឹមហ៊ុយ ភេទប្រុស អាយុ ៧១ ឆ្នាំ ជនជាតិខ្មែរ មុខរប លក់ដូរ  មានទីលំនៅ ភូមិ ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។

មូលហេតុដោយប្រជាពលរដ្ឋឃើញមានក្មេងៗអនាថា មកលួចចូលដេកហើយដុតទៀនចោល ពេលត្រឡប់ទៅវិញ មិនបានពន្លត់ភ្លើងទៀន ទើបបណ្តាលឱ្យឆេះរនៀបក្តាររហូតឈានដល់ឆេះទាំងស្រុងតែម្តង​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab