កុមារីអាយុ១១ឆ្នាំម្នាក់លង់ទឹកស្លាប់ បន្ទាប់ពីហែលជួយប្អូនប្រុស

សៀមរាប​ ៖ កុមារីអាយុ១១ឆ្នាំម្នាក់លង់ទឹកស្លាប់ បន្ទាប់ពីហែលជួយប្អូនប្រុសនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចចំការកូរ៉េ ស្ថិតនៅខាងកើតភូមិត្រពាំងស្វាយ ឃុំរើលស្រុកពួក ខេត្តសៀមរាប។

​ប៉ូលិសិយាយថា​ ក្មេងរងគ្រោះឈ្មោះ ហូន ធីតា ភេទស្រី អាយុ១១ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុខាងលើ បាននាំក្មេងៗទៅចុះងូតទឹកស្រះ ដែលមានជំរៅប្រហែល៧ម៉ែត្រ។ ខណៈនោះប្អូនប្រុស (ប្អូនសាកសព) បានលង់ទឹកមុនហើយបងស្រី (សព) ទៅជួយត្រូវលង់ទឹកខ្លួនឯងស្លាប់ចំណែកប្អូនត្រូវប្រជាពលរដ្ឋជួយបាន។

​ពេលនោះ អ្នកភូមិក៏បានជួយស្រង់សពក្មេងរងគ្រោះហូនធីតាយកមកផ្ទះវិញផងដែរ។ ករណីនេះមន្ត្រីប៉ុស្តិ៍រដ្ឋបាលបានចុះពិនិត្យកន្លែងកើតហេតុ និងសាកសពពុំមានស្លាកស្នាមពាក់ព័ន្ធបទល្មើសទេ។ ការសាកសួរក្មេងៗទៅលេងទឹកជុំគ្នាគឺពួកគេប្រាប់ថាក្មេងឈ្មោះ ហូន ធីតា ពិតជាលង់ទឹកស្លាប់ខ្លួនឯងពិតមែននៅពេលហែលទៅជួយប្អូនតែត្រូវលង់ខ្លួនឯងរហូតស្លាប់។

​ចំណែកឪពុក.ម្តាយក្មេងរងគ្រោះពុំបាននៅផ្ទះទេពួកគាត់ទៅរកទិញដឹកឈើ។ ឯក្មេងជនរងគ្រោះ (សព) នៅផ្ទះជាមួយជីដូនរបស់ខ្លួន។ បន្ទាប់ពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះទៅគ្រួសារនៃសពដើម្បីធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab