ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់រត់ឆ្លងផ្លូវ, រថយន្តបើកលឿនបុកស្លាប់

​ប៉ៃលិន​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅចំណុចភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយរថយន្តបុកក្មេង បណ្តាលឱ្យស្លាប់ កាលពី​វេលាម៉ោង ១១ និង១០ នាទី ថ្ងៃ​ទី០៩ ខែមិនា ឆ្នា២០១៩។ 

​ប៉ូលិសនិយាយថា​ រថយន្តបង្កម៉ាកកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2B-1188 បើកបរ​ដោយ​ឈ្មោះ សេត សើ ភេទ ប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិតាំងយួ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង (ឃាត់ខ្លួន)។ 

​ចំណែកជនរងគ្រោះឈ្មោះ ពាវ លាប ភេទ​ប្រុស អាយុ​៧ឆ្នាំ រស់នៅភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។​ មូលហេតុ​ដោយសារ​ក្មេងរត់​ឆ្លង​កាត់ផ្លូវ និង​រថយន្ត​មាន​​ល្បឿន​លឿន​ចាប់​ហ្រ្វាំង​មិនទាន់​។  

​បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកសាលាក្រៅ រង់ចាំធ្វើការដោះស្រាយ​។ ចំណែក​សពជនរងគ្រោះត្រូវបាន​ប្រគល់​ទៅឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាមប្រពីណៃ​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab