កុមារី​អាយុ​ទើបតែ​អាយុ២​ខួប​ រត់​ឆ្លង​ថ្នល់​​ត្រូវ​រថយន្ដ​បុក​ស្លាប់

ព្រះសីហនុ​ ៖ ​កុមារី​អាយុ​ទើបតែ​អាយុ២​ខួប​ រត់​ឆ្លង​ថ្នល់​នៅ​ផ្សារ​ទំនប់ទឹក​រលក់​ចាស់​ត្រូវ​រថយន្ដ​បុក​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​ នៅ​ល្ងាច​ថ្ងៃទី​៩ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង៤ និង៣០នាទីល្ងាចនៅលើផ្លូវលំ ត្រង់ចំណុចទំនប់រលក (ផ្លូវចូលផែ១៨) ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចនិយាយថា រថយន្ត​បង្កម៉ាក ​LEXUS​ RX300 ពណ៌ស គ្មានផ្លាកលេខ មានទិសដៅពីកើត ទៅលិច​ បានបុកក្មេងស្រីម្នាក់​ ដែល​រត់ឆ្លងផ្លូវ​ ឈ្មោះសុម ស្រីឡៅ អាយុ២ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ 

ចំណែក អ្នកបើក​រថយន្ត​ ឈ្មោះ ស្នា ភេទ ប្រុស អាយុ ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន មានទីលំនៅ​នៅ​ភ្នំពេញ។ ក្រោយ​កើតហេតុ​បាន​គេច​ខ្លួន​ ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab