adverise with khmeread Screen shot 2016 02 29 at 00.32.56 1196x500

ហេតុផល​ដែល​គាត់​ដាក់​ម្សៅ​មេនំ​ប៉័ង​ចូលក្នុង​ឡា​បូ​លាងចាន​គឺ​ពិតជា​អស្ចារ្យ​

    ​គ្រប់គ្នា​ដែល​ចំណាយពេល​នៅផ្ទះ​បាយ​ដឹង​ច្បាស់​ជា​គេ​ថា​ការលាង​សម្អាត​ឡា​បូ​លាងចាន​គឺជា​ការងារ​ដ៏​លំបាក​។ បន្ទាប់មកទៀត ត្រូវ​រ៉ាប់រង​នឹង​គំនរ​ចាន​ឆ្នាំ​ស្លាបព្រា​ដែល​គរ​លើ​គ្នា​ដូច​ភ្នំ​។ ក្រោយមកទៀត អ្វីដែល​ធ្វើឱ្យ​មេផ្ទះ​ឈឺក្បាល​រឹតតែ​ខ្លាំង​គឺ​កាកសំណល់​ដែល​ប្រឡាក់​ជាប់​នឹង​ឡា​បូ​លាងចាន ដែល​បណ្តាលឱ្យ​ស្ទះ​បំពង់​ឡា​បូ ហើយ​ត្រូវ​ចំណាយពេល​យូរ​ដើម្បី​ជម្រះ​វា​ឱ្យ​បាត់​ស្ទះ​។

​    ​ប៉ុន្តែ​លោកអ្នក​នឹង​លែង​បារម្ភ​អំពី​រឿងនេះ​តទៅ​ទៀតហើយ​ចាប់ពី​បាន​អាន​អត្ថបទ​នេះ​! អ្វីដែល​លោកអ្នក​ត្រូវការ​គឺ​៖
​    ​- ម្សៅ​មេនំ​ប៉័ង​១​កូនប្រអប់​តូច
​    ​- ទឹកខ្មេះ​ដាំ​ពុះ ២ កែវ​
​    ​
​    ​* របៀប​បំបាត់​ឡា​បូ​ស្ទះ​ប្រើពេល​តែ​ពីរ​បី​នាទី​
​    ​ចាក់​ម្សៅ​មេនំ​ប៉័ង​ចូល​មាត់​បំពង់​ឡា​បូ រួច​ចាក់​ទឹកខ្មេះ​ក្តៅ​ចូល​តាម​ក្រោយ​។ រង់ចាំ ២ ទៅ ៣ នាទី បំពង់​ឡា​បូ​លាងចាន​នឹង​លែង​ស្ទះ​។ ហើយ​រឿង​ចុងក្រោយ​ដែល​លោកអ្នក​ត្រូវធ្វើ​គឺ ចាក់ទឹក​សម្អាត​ចុងក្រោយ​ជាការ​ស្រេច​៕

Source: When he took a box of baking soda and dumped it in the drain, I never imagined this would happen by internetroi on Rumble

​ ​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់