កម្មករអគ្គិសនី២នាក់ទំនាស់វាយគ្នា,ម្នាក់រងរបួស និងម្នាក់ជាប់ខ្នោះ

ប៉ៃលិន​ ៖  មានករណីប្រើអំពើ ហិង្សាដោយចេតនា មួយកើតឡើងនៅចំណុចខាងត្បូងវត្តចាស់ ស្ថិតក្នុងភូមិថ្នល់បត់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៩ ត្រូវបានប៉ូលិសឃាត់ខ្លួនជនដៃដល់​។

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ពាំង ពន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករអគ្គិសនី។ ចំណែកជនបង្កឈ្មោះ យ៉ង់ សំរិត ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករអគ្គីសនីដូចគ្នា អ្នកទាំង​ពីរ​ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិឃុំកើតហេតុខាងលើ។

មូលហេតុ​បណ្ដាល​មកពី​មានទំនាស់ពាក្យសម្ដីនឹងគ្នានៅពេលម៉ោងធ្វើការ លុះដល់យប់ឡើងផឹកស្រាស្រវឹង ហើយបង្កជម្លោះឈានទៅដល់ការប្រើហិង្សាតែម្តង។

បច្ចុប្បន្នជន​បង្កត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab