ឡានដឹកទឹកកកដើម​ បើកបុកជាមួយម៉ូតូស្លាប់ម្នាក់នៅភូមិចំពុះក្អែក

​ភ្នំពេញ​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត និង ម៉ូតូ ផ្លូវ៣៦៩ ត្រង់ចំណុចមុខផ្ទះលេខ០១១ផ្លូវ៣៦៩ ក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ បណ្តាលឱ្យបុរសវៀតណាមម្នាក់ស្លាប់​ ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១០ និង៣០នាទីយប់។ 

​ប៉ូលិសនិយាយថា​ រថយន្តបង្កម៉ាកទីតានពណ៌ខៀវពាក់ស្លាកលេខព្រៃវែង 2A-0761 បើកបរដោយ ឈ្មោះ វន វឿន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ទឹកកកស្នាក់នៅផ្ទះគ្មានលេខផ្លូវលេខ ១១០ភូមិលេខ៩ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ៣៦៩ ទិសដៅពីត្បូងទៅជើង។

​លុះទៅដល់ចំណុចកើតហេតុខាងលើ ក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ 67 -61-08 279 (ស្លាកលេខវៀតណាម) បើកបរដោយឈ្មោះ ផាន់​ វ៉ាន់ថាវ ភេទប្រុស អាយុ​២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងកង្ហារស្នាក់នៅផ្ទះគ្មានលេខ ភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ជិះតែម្នាក់ឯងធ្វើដំណើរតាមផ្លូវលេខ៣៦៩ ទិសដៅពីជើងទៅត្បូង​ ក៏បុកជាមួយរថយន្តដឹកទឹកកក បណ្តាលឱ្យស្លាប់តែម្តង។ 

បច្ចុប្បន្នសពប្រគល់ទៅឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នកបើករថយន្តរួមទាំងរថយន្ត និងម៉ូតូបញ្ជូនទៅប៉ូលិសការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធីច្បាប់​​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab