បុរសអ្នកលក់ចាប់ហួយម្នាក់ លក់ផងផឹកផងពីរសៀលដល់យប់, ព្រឹកឡើងស្លាប់

ភ្នំពេញ​ ៖  បុរសអ្នកលក់ចាប់ហួយម្នាក់  លក់ផងផឹកផងពីរសៀលដល់យប់,ព្រឹកឡើងស្លាប់ បង្កការភ្ញាក់ផ្អើល​ នាវេលាម៉ោង៨ថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ផ្ទះជួលលេខ  B៦២ អាគារB ភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​ប៉ូលិសនយាយថា​ ជនរងគ្រោះ (សព)ឈ្មោះ ហៃ ឈាងលេន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ចាប់ហួយ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ មានស្រុកកំណើតនៅភូមិព្រែកទួក ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

​ប៉ូលិសបនតថា ជនរងគ្រោះ និងអ្នកជិតខាងមានគ្នា៥ទៅ៦នាក់ បានផឹកស៊ីជាមួយគ្នា កាលពីថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៩ ​ចំណែកជនរងគ្រោះលក់ផងផឹកផងចាប់ពីម៉ោង ប្រហែល២រសៀល រហូតដល់ម៉ោងប្រហែល៧យប់ ក៏បែកគ្នាហើយបិតទ្វារបន្ទប់ដេករៀងៗខ្លួន​។ 

​លុះព្រឹកឡើងថ្ងៃ១០ ខែមិនា ឆ្នាំ២០១៩ ម៉ោងប្រហែល៨អ្នកបន្ទប់នៅក្បែរមិនឃើញបើកទ្វារបន្ទប់លក់ដូរដូចសព្វដងឆ្ងល់រួចគោះទ្វារបន្ទប់ស្ងាត់ឈឹង។ ស្រែកហៅមិនឮឆ្លើយមានការសង្ស័យក៏នាំគ្នាគាស់ទ្វារបន្ទប់មើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់តែម្ដង។ រួចអ្នកជិតខាងរាយការណ៍ជូនសមត្ថកិច្ច។

​ក្រោយមកកម្លាំងសមត្ថកិច្ចចម្រុះបានសហការចុះធ្វើការពិនិត្យ​ហើយសន្និដ្ឋានប៉ូលិសការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្តរាជធានីភ្នំពេញសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង។ បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការប្រគល់សពជូនទៅក្រុមគ្រួសារ​ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab