adverise with khmeread 12822135 958864430866634 485762802 n

វីដេអូ​ជាង​១​នាទី​នេះ​បង្ហាញ​ពី​របៀប​សម្រក​ក្បាលពោះ​ដោយ​គ្រឿងផ្សំ​រកបាន​នៅផ្ទះ​បាយ​

    ​ភេសជ្ជៈ​នេះ​នឹង​ជួយ​សម្រក​ខ្លាញ់​ក្បាលពោះ​ក្នុង​រយៈពេល​ដ៏​ខ្លី​។ ប្រការ​ត្រូវ​ចងចាំ​គឺថា ទោះ​មាន​ស្តេច​ថ្នាំ​ធ្លាក់​ពីលើ​មេឃ​ក៏​អ្នក​នៅ​មិនអាច​សម្រក​ក្បាលពោះ​បានដែរ ប្រសិនបើ​លោកអ្នក​ទទួលទាន​អាហារ​មិន​សំចៃមាត់ និង​ទទួលទាន​តែ​អាហារ​ដែល​សម្បូរ​ជាតិ​ខ្លាញ់​ប៉ះពាល់​ដល់​សុខភាព​នោះ​។ ការហាត់​ប្រាណ​បន្តិចបន្តួច​ចាំបាច់​ត្រូវមាន​រាល់ថ្ងៃ​ដើម្បី​គួបផ្សំ​ជាមួយនឹង​ភេសជ្ជៈ​ខាងក្រោម​នេះ​។

​    ​* គ្រឿងផ្សំ​ត្រូវការ​
​    ​- ទឹក​ក្តៅ​ឧណ្ហៗ ១ កូនចាន​តូច​
​    ​- ទឹកឃ្មុំ ២ ស្លាបព្រា​កាហ្វេ​
​    ​- ក្រូចឆ្មា ១ ចំហៀង​    ​
​    ​- ខ្ទឹមស ២ ឬ ៣ ក្លែប​    ​

​    ​* របៀប​ធ្វើ​
​    ​- ដាក់​ទឹកឃ្មុំ ២ ស្លាបព្រា​កាហ្វេ​ចូលក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​ក្នុង​កូនចាន​
​    ​- បន្ទាប់មក​ច្របាច់​ក្រូចឆ្មា ១ ចំហៀង​ចូល​តាម​ក្រោយ​
​    ​- បន្ទាប់មកទៀត​កូរ​ឱ្យ​សព្វ​
​    ​- ញ៉ាំ​ខ្ទឹម​សទាំង ៣ ក្លែប​ឱ្យអស់ សឹម​ផឹកទឹក​ដែល​លាយ​ហើយ​តាម​ក្រោយ​ឱ្យអស់​។ ប្រសិន​មិនចេះ​ញ៉ាំ​ទាំង​ដុល​ទេ លោកអ្នក​អាច​កិន​វា​ឱ្យ​ម៉ដ្ឋ ហើយ​លាយ​ជាមួយ​ទឹក​ដែល​កូរ​សព្វ​អំបាញ់មិញ រួច​សឹម​ផឹក​វា​ក៏បាន​។
​    ​
​    ​ផឹក​ភេសជ្ជៈ​នេះ​រាល់​ពោះ​ទទេរ​ពេលព្រឹក លោក​អ្នកនឹង​អង្កេត​ឃើញ​ខ្លាញ់​ក្បាលពោះ​ចាប់ផ្តើម​ស្រក​បន្តិច​ម្តងៗ ហើយ​សុដន់​ក៏​ឡើង​ក្បំ​ស្អាត​ផងដែរ​។ ក្រៅពី​ជួយ​ផ្នែក​សម្រស់ វា​នៅ​ជួយ​ដល់​សុខភាព​ថែមទៀត​ផង ដូចជា​ព្យាបាល​អាកា​រៈ​ក្អក និង​ជំងឺ​ផ្តាសាយ​ជាដើម​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់