ឯកសារបែកធ្លាយ: កាតាផ្តល់ប្រាក់៤០០លានដុល្លារទៅឲ្យFIFAដោយសម្ងាត់ដើម្បីទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះវើលខាប់ឆ្នាំ ២០២២

យោងតាមឯកសារដែលបានបែកធ្លាយបង្ហាញថា ប្រទេសកាតាបានផ្តល់ប្រាក់ ៤០០លានដុល្លារទៅស្ថានប័ន FIFA បីសប្តាហ៍ មុនពេលស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកមួយនេះបានសម្រេចទាំងចម្រូងចម្រាសឲ្យប្រទេសនេះរៀបចំធ្វើជាម្ចាស់ផ្ទះវើលខាប់ឆ្នាំ ២០២២។

 

មានការស៊ើបអង្កេតដាច់ដោយឡែកមួយដោយ The Sunday Times បានគាស់កកាយឯកសារដែលបង្ហាញថា មន្ត្រីជាន់ខ្ពស់មកពីទូរទស្សន៍ Al Jazeera ដែលគ្រប់គ្រងដោយរដ្ឋរបស់កាតា បានចុះកិច្ចព្រមព្រៀងដែលបានដាក់សំណើជាប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។

 

ក្រុមហ៊ុនទូរទស្សន៍នេះបានយល់ព្រមចំណាយប្រាក់១០០លានផោនចូលគណនីរបស់ FIFA ប្រសិនបើកាតាឈ្នះក្នុងការបោះឆ្នោតធ្វើម្ចាស់ផ្ទះវើលខាប់កាលពីឆ្នាំ២០១០។ព័ត៌មានលម្អិតស្តីពីការផ្តល់ប្រាក់ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់ត្រូវបានបង្ហាញក្នុងឯកសារ ដែលបានបែកធ្លាយដល់ដៃកាសែត The Sunday Times។

 

នេះបង្ហាញពីជម្លោះផលប្រយោជន៍របស់ស្ថាប័ន FIFA ហើយនេះគឺជាការរំលោភលើច្បាប់របស់ខ្លួន ដោយសារថា ទូរទស្សន៍ Al Jazeera កាន់កាប់ដោយមេដឹកនាំ Sheikh Mamad bin Khalifa Al Thani។

 

ច្បាប់របស់ FIFA ចែងថា ប្រទេសដែលដេញថ្លៃធ្វើម្ចាស់ផ្ទះមិនអាចផ្តល់អត្ថប្រយោជន៍ហិរញ្ញវត្ថុដល់ស្ថាប័នគ្រប់គ្រងបាល់ទាត់មួយនេះដែលទាក់ទិននឹងការបោះឆ្នោតបានទេ៕

adverise with khmeread
tiger
Loading ad ...