ខ្សែបម្រើ Philippe Coutinho បានសុំអង្វរក្លឹប Man Utd ឲ្យនាំយកខ្លួនចេញពីអេស្ប៉ាញមក EPL វិញ

កីឡាករ Philippe Coutinho បានចាកចេញពីក្លឹប Liverpool កាលពី១៤ខែមុន ដើម្បីចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញ Barcelona ក្នុងតម្លៃផ្ទេរ១៤២លានផោន។

 

ប៉ុន្តែកីឡាករប្រេស៊ីលវ័យ២៦ឆ្នាំរូបនេះបានប្រាប់មិត្តភក្តិថា ខ្លួនពិបាកក្នុងការសម្របខ្លួនទៅនឹងឆាកជីវិតនៅអេស្ប៉ាញខ្លាំងណាស់ ហើយពិបាកស្វែងរកទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួនដែលធ្លាប់ធ្វើឲ្យខ្លួនក្លាយជាកីឡាករសំណប់ចិត្តរបស់គ្រូបង្វឹកក្រុម Liverpool លោក Jurgen Klopp។

 

Coutinho បានជជែកជាមួយកីឡាករ Man Utd មួយចំនួន អំពីលទ្ធភាពផ្ទេរក្នុងតម្លៃ១០០លានផោនមកកាន់ពហុកីឡាដ្ឋាន Old Trafford ។Coutinho បានសារភាពថា ខ្លួននឹករឭកដល់ក្របខណ្ឌ EPL ហើយដឹងថា អតីតក្លឹប Liverpool មិនទំនងជាចង់បានខ្លួនត្រឡប់ទៅវិញទេ ជាពិសេសបន្ទាប់ពីការចរចាដ៏អូសបន្លាយជុំវិញកិច្ចព្រមព្រៀងផ្ទេរដែលឈានដល់ជម្លោះរវាងក្លឹបទាំងពីរផងដែរ។

 

ប៉ុន្តែកិច្ចព្រមព្រៀងផ្ទេរណាមួយនោះនឹងធ្វើឲ្យអ្នកគាំទ្រក្លឹប Liverpool មិនសប្បាយចិត្តទេ ដោយសារពួកគេធ្លាប់សរសើរកីឡាកររូបនេះមិនដាច់ពីមាត់ ប៉ុន្តែគោលដៅរបស់កីឡាកររូបនេះបែរជាក្លឹប​ Man Utd ដែលជាគួប្រជែងរបស់ទៅវិញ។

 

ទោះបីជាយ៉ាងណាLiverpool មិនមែនជាក្លឹបតែមួយគត់ដែលស័ក្តិសមនឹង Coutinhoនោះទេ ព្រោះក្លឹប PSGក៏គ្រោងដាក់សំណើ ដើម្បីផ្ទេរខ្សែបម្រើប្រយុទ្ធផងដែរ៕

adverise with khmeread
tiger
Loading ad ...