បើកម៉ូតូវ៉ាជែងជ្រុលទៅបុកម៉ូតូមួយទៀតរងរបួស២នាក់

ពោធិ៍សាត់​ ៖​ បុរសម្នាក់ជិះម៉ូតូវ៉ាជែងរថយន្តជ្រុលបុកម៉ូតូមួយគ្រឿងទៀត នៅពីមុខបណ្តាលឱ្យរបួសធ្ងន់ស្រាល២នាក់ កើតឡើងកាលពី ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៩ វេលាម៉ោង៥និង ២០ នាទីល្ងាច នៅកំណាត់ផ្លូវជាតិលេខ ០៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨១និង ១៨៤ ស្ថិតនៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់។ 

ប៉ូលិសនិយាយថា​ ដំបូងមានម៉ូតូ ០១ គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅពាក់ស្លាក លេខ1AE-9804  ធ្វើដំណើរពីកើតទៅលិច បើកបរដោយឈ្មោះ ម៉ែន រុំ​ ភេទប្រុស អាយុ ១៩ ឆ្នាំមុខរបរ សិស្ស មានទីលំនៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ 

លុះមកដល់ចំណុចកើតហេតុខាងលើបានឡើងជែងរថយន្ត១គ្រឿងបើកពីមុខ រួចទៅបុកម៉ូតូមួយគ្រឿងទៀត ដែលធ្វើដំណើពីលិច ទៅ កើត បើកបរដោយឈ្មោះ សឿន ធារិទ្ធ ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរកម្មករមានទីលំនៅភូមិទួលម្កាក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលជិះម៉ូតូម៉ាកហុងដា សេ ១២៥ ពណ៌ខ្មៅ ពាកស្លាកលេខ ពោធិ៍សាត់ 1F-7918ត្រូវរងរបួសធ្ងន់ បានបញ្ជូនមកព្យាបាលនៅមន្ទីពេទ្យខេត្តពោធិ៍សាត់  ។ ចំណែកអ្នកបើកម៉ូតូវាជែងឈ្មោះម៉ែន រុំរងរបួសស្រាល។

ចំពោះ វត្ថុតាង ទាំងពីរយកមករក្សាទុកនៅអធិការដ្ឋានប៉ូលិសក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab