បុរសម្នាក់យកកាំបិតចុងស្រួចចាក់សម្លាប់ខ្លួនឯង នៅក្រុងសៀមរាប

សៀមរាប ៖ យុវជនម្នាក់បានធ្វើសម្លាប់ខ្លួនដោយយកកាំបិតចុងស្រួច ដងដែកមកអារកខ្លួនឯងព្រោះជាមនុស្សប្រើប្រាស់គ្រឿនញៀន​ បង្កការភ្ញាក់ផ្អើល នៅថ្ងៃអាទិត្យទី១០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៥និង១០នាទីល្ងាច នៅចំណុចក្នុងវត្តព្រះព្រហ្មរ័ត្ន ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុង- ខេត្តសៀមរាប ។ 

ប៉ូលិសនយាយថា ជនរងគ្រោះឈ្មោះ ពេជ្រ សុខសម្បត្តិ ភេទប្រុស  អាយុ ៣៦ឆ្នាំ មុខរបរគ្មាន មានទីលំនៅបច្ចុប្បន្ន  ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានដើរចូលទៅក្នុងវត្តព្រះព្រហ្មរ័ត្ន យកកាំប៊ិតចុងស្រួច ដងដែកមកអារក មានស្នាមអារដាច់បំពង់ ក ប្រវែង០.២៥សម ។

ក្រោយសមត្ថកិច្ចការិយាល័យបច្ចេកទេស ចុះមកពិនិត្យសាកសពជនរងគ្រោះ ឃើញថាជនរងគ្រោះបានអារកដោយខ្លួនឯងពិតប្រាកដមែន មិនមានពាក់ព័ន្ធបទល្មើសអ្វីឡើយ ពីព្រោះជនរងគ្រោះជាមនុស្សប្រើប្រាស់គ្រឿនញៀន។ 

ចំពោះសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនឪពុកម្តាយនិងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab