អតីតមន្ត្រីទូតខ្មែរនៅបាងកក​ បោះត្រាពន្យារលើលិខិតឆ្លងដែន​ឱ្យពលករទៅថៃ​ ត្រូវបានប៉ូលិសបញ្ជូនទៅតុលាការ

បន្ទាយមានជ័យ៖​ ប៉ូលិសជំនាញព្រហ្មទណ្ឌកមមរិតស្រាលខេត្តបានបញ្ជូនខ្លួនជនសង្ស័យ ក្លែងលិខិតឆ្លងដែនខុសច្បាប់ ទៅតុលាការ នៅថ្ងៃទី១០ ខែ មីនា ឆ្នាំ២០១៩ ដោយបានបង្ហាញមុខជនសង្ស័យម្នាក់ជាអតីតមន្ត្រីទូតខ្មែរនៅបាងកក ដែលធ្វើសកម្មភាពក្លែងបន្លំឯកសារសាធារណៈ (ធ្វើលិខិតឆ្លងដែនក្លែងក្លាយ)ឱ្យ ពលករឆ្លងដែន ទៅរកការងារធ្វើនៅប្រទេសថៃ ។

លោកវរសេនីយ៍ឯក ខែម សុភ័ណ នាយការិយាល័យប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យ
ដឹងថា​ ជនសង្ស័យឈ្មោះ​ អ៊ឹម សម្ផស្ស ភេទប្រុស​ អាយុ៣៨ឆ្នាំ មានទីលំនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មុខរបរជាកម្មករ ។

ក្រោយពីមានបណ្តឹងពីជនរងគ្រោះជាពលករជាច្រើននាក់ ដែលបានធ្វើលិខិតឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃ ពេលសមត្ថកិច្ចថៃត្រួតពិនិត្យលិខិតឃើញថា ជាលិខិតក្លែងក្លាយ ហើយត្រូវភាគីថៃចាប់បញ្ជូនមកវិញនោះ ។​ 

លោកឧត្តមសេនីយ៍ទោ​ អាត់​ ខែម ស្នងការប៉ូលិសខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជា មកដល់កម្លាំងជំនាញប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាល ក៏ដូចជាកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត បើកការស៊ើបអង្កេត ស្រាវជ្រាវ ឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យឈ្មោះ អ៊ឹម សម្ផស្ស នៅវេលាម៉ោង​ ៣និង៥០នាទីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

ក្រោយពីធ្វើការឃាត់ខ្លួននឹងសាកសួរចម្លើយ ជនសង្ស័យ បានសារភាពថា​ ខ្លួនគេពិតជាអ្នកបោះត្រាពន្យារលើលិខិតឆ្លងដែន របស់ពលករដែលហួសកាលបរិច្ឆេទនោះមែន ការធ្វើនេះតាំងពីឆ្នាំ២០១៧មកម្លេះ ។​ ហើយកាលពី​ឆ្នាំ២០១១ដល់ឆ្នាំ២០១៣ រូបគេធ្លាប់បានធ្វើការងារនៅកន្លែងស្ថានទូតខ្មែរ នៅទីក្រុងបាងកក ផ្នែកខាងពន្យារពេលលិខិតឆ្លងដែន ពេលចប់ការងារខ្លួនបានត្រឡប់មកនៅប៉ោយប៉ែត ដោយបានទិញត្រាឆ្ពាន់ទូតមួយឈុត ។​ 

ដោយផ្អែកលើបណ្តឹង ជនរងគ្រោះជាពលករ និងចម្លើយសារភាព ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានកម្លាំងប៉ូលិសជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab