adverise with khmeread 1

កីឡាករ​ល្អៗ​របស់ Chelsea ត្រឡប់មក​ហ្វឹកហាត់​វិញ​មុន​ការប្រកួត Champions League

​    ​ក្រុមបាល់ទាត់ Chelsea កាន់​តែមាន​សន្ទុះ​ចិត្ត ខណៈ​កីឡាករ​ចំណានៗ​ដូចជា Diego Costa, Pedro និង Kenedy បាន​វិល​ត្រឡប់មក​ហ្វឹកហាត់​មុន​ការប្រកួត Champions League ជើង​ទី​ពីរ​នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ​។​

​    ​ក្រុម​របស់លោក Guus Hiddink នឹង​ទទួល​ក្រុម Paris Saint Germain សម្រាប់​ការប្រកួត​ដ៏​សំខាន់​ក្នុង​រាត្រី​នេះ​នៃ​ក្របខ័ណ្ឌ Champions League វគ្គ ១៦ ក្រុម​ចុងក្រោយ​ជើង​ទី​ពីរ ដោយ​សង្ឃឹមថានឹង​សងសឹក​ក្រោយ​បរាជ័យ ២-១ កាលពី​ជើង​ទីមួយ​។​

​    ​ខ្សែប្រយុទ្ធ Diego Costa បាន​ខកខាន​ការប្រកួត​ជាមួយ​ក្រុម Stoke City កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ ដោយសារតែ​បញ្ហា​សរសៃពួរ ប៉ុន្តែ​គាត់​បាន​ចូលរួម​ក្នុងការ​ហ្វឹកហាត់​នៅ​ជំរំ Cobham ជាមួយ​តោ​ខៀវ​វិញ​ហើយ​។​

​    ​ស្របពេល​នេះដែរ កីឡាករ Pedro ដែល​បាន​រងរបួស​សរសៃពួ​រ​ដូចគ្នា​កាលពី​ជ័យជម្នះ ២-១ ទៅលើ​ក្រុម Southampton ក៏បាន​ចូលរួម​ហ្វឹកហាត់​ផងដែរ ខណៈ​តោ​ខៀវ​ត្រៀម​បំបាក់​ក្រុម​យក្ស​មកពី​បារាំង​មួយ​នេះ​ដើម្បី​បាន​ឡើងទៅ​វគ្គ​បន្ទាប់​។​

​    ​ប្រធាន​ក្រុម John terry នៅតែ​មិនអាច​លេង​បាន​ប៉ុន្តែ​កីឡាករ Kenedy ដែល​បាន​រក​គ្រាប់​ជ័យជម្នះ ២-១ ទៅលើ​ក្រុម Norwich កាលពីពេល​ថ្មីៗ​នេះ ក៏បាន​ចូលរួម​ហ្វឹកហាត់​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់