រថយន្តនិងម៉ូតូបុកគ្នាស្លាប់ម្នាក់និងរបួសធ្ងន់២នាក់នៅស្រុកពញាឮ

     កណ្ដាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង២នាក់ទៀតរបួសធ្ងន់ កើតឡើងនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី១១ ខែមិនា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៨-២៩ ស្ថិតក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល។

   ប៉ូលិសស្រុកពញាឮបានឱ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ជា សុខ ភេទប្រុស អាយុ៦៤ឆ្នាំ បើកបរម៉ូតូម៉ាកហុងថាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AB-4299  មានអ្នករួមដំណើរ២នាក់ ទី១-ឈ្មោះ ហៃ គន្ធី ភេទស្រី អាយុ២១ឆ្នាំ (របួសធ្ងន់) និងទី២-ឈ្មោះ ហ៊ុន ហ៉ឹម ភេទស្រី អាយុ ២៧ឆ្នាំ (របួសធ្ងន់) ។ ជនរងគ្រោះទាំង៣នាក់មានទីលំនៅភូមិចុងកោះ ឃុំកោះចិន  ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែករថយន្តពុំស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ។

     ប៉ូលិសបន្តថា ដំបូងគេឃើញជនរងគ្រោះខាងលើ បើកម៉ូតូឌុបគ្នា ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកដោយល្បឿនលឿនក្នុងទិសដៅស្របគ្នា បានបុកម៉ូតូពីក្រោយពេញមួយទំហឹង បណ្ដាលឱ្យជនរងគ្រោះជាអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នករួមដំណើរ២នាក់ទៀតពីក្រោយទទួលរងរបួសធ្ងន់ ។

    ក្រោយពីមានហេតុការណ៍កើតឡើង ប៉ូលិសជំនាញស្រុកបានចុះធ្វើការអន្តរាគមន៍ ហៅរថយន្តសាមុយ ដឹកជនរងគ្រោះទាំង២នាក់ ទៅសង្រ្គោះនៅមន្ទីរពេទ្យ រាជធានីភ្នំពេញ ។ ចំណែកសាកសពជនរងគ្រោះត្រូវបាននគរបាលជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែក ម៉ូតូជនរងគ្រោះត្រូវបានប៉ូលិសធ្វើការវាស់វែង និងកសាងឯកសារយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab