ការប្រគំតន្ត្រីយក្សនៃការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ធ្វើឲ្យកក្រើកខេត្តកំពង់ស្ពឺ

         កំពង់ស្ពឺ៖ការ​ប្រគំ​តន្ត្រី​យក្ស​​ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២ប្រចាំ​មណ្ឌល​កំពង់ស្ពឺកាលពី​យប់​ថ្ងៃទី៩ ខែមីនាបានធ្វើឲ្យកក្រើកខេត្តកំពង់ស្ពឺដោយ​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​វត្តមាន​តារា​ចម្រៀង​ល្បីៗកម្ពុជា​ជា​ច្រើន​រូប ។

ក្នុងការ​ប្រគំ​តន្ត្រី​យក្សនោះដោយមានវត្តមាន​តារា​ចម្រៀង​រួមមានកញ្ញា​ ប៉ាច គីមមួយ​ លោក​​ ឆន សុវណ្ណរាជ អ្នកនាងសុខ ស្រីនាង កញ្ញា សួស វីហ្សា លោក នី រតនា ​​បាន​ធ្វើ​ឲ្យ​កក្រើក​ឆាក​តន្ត្រី​អាន់ឆ័រ យ៉ាង​ខ្លាំង។ ពួក​គេ​ម្នាក់​សុទ្ធ​តែ​ចេញ​មុខ​បក​ស្រាយ​ម្នាក់​ៗជាច្រើនបទ​​ទាំង​បទ​មនោសញ្ចេតនា​ និង​ញាក់​កន្ត្រាក់​អារម្មណ៍។​

​          ព្រឹត្តិការណ៍​ពិសេសរបស់ស្រាបៀរអាន់ឆ័រ ពិត​ជា​អស្ចារ្យ​ណាស់​នាំនូវភាព​សប្បាយ​រីក​រាយ​ជូន​បង​ប្អូនក្នុងខេត្តកំពង់ស្ពឺ។ ពេល​ថ្ងៃ​លោក​អ្នក​ទស្សនា​កម្សាន្ត​រីករាយ​ជា​មួយ​នឹង​ការ​ប្រកួត​​បាល់ទះឆ្នេរខ្សាច់​ក្នុងកម្រិតអន្តរជាតិ​ និង​ពេល​យប់​លោក​អ្នក​ទទួល​បាន​ទស្សនីយភាព​​ដ៏​រំជើប​រំជួល​ក្រោម​វត្តមាន​កំពូល​តារា​ចម្រៀង​ល្បី​ជា​ច្រើន​នាក់។

សូមកុំភ្លេចចូលរួមទស្សនាកម្មវិធីប្រគំតន្រ្តីរាត្រីចុងក្រោយនៅយប់ថ្ងៃស្អែកទី ១០ ខែមីនា ឲ្យបានច្រើនកុះករ។

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/  ពិសាដោយការទទួលខុសត្រូវ៕

 

adverise with khmeread
PR
tiger
Loading ad ...