ជំងឺខ្សោយបេះដូងកើតឡើងនៅពេលសាច់ដុំបេះដូងរបស់អ្នកមិនច្របាច់ឈាមបានល្អ។ ប៉ុន្ដែបញ្ហានេះអាចសង្គ្រោះបានប្រសិនបើអ្នកអង្កេតឃើញរោគសញ្ញាដូចខាងក្រោមនេះ។
១. ដកដង្ហើមខ្លីៗ រាល់ពេលអ្នកប្រឹង ឬឱនក្បាលចុះក្រោម។
២. អស់កម្លាំងល្ហិតល្ហៃ និងខ្សោយ។
៣. ហើមជើង កជើង និងប្រអប់ជើង។
៤. បេះដូងឧស្សាហ៍លោតញាប់។
៥. ថមថយសមត្ថភាពក្នុងការធ្វើលំហាត់ប្រាណ ឬលេងកីឡា។
៦. ក្អកញាប់ ឬពិបាកដកដង្ហើមដោយមានស្លេសពណ៌ស ឬពណ៌ផ្កាឈូក។
៧. ឧស្សាហ៍នោមពេលយប់។
៨. ហើមពោះ។
៩. ឡើងទម្ងន់លឿនដោយសាររបស់រាវ។
១០. បាត់បង់ចំណង់អាហារ និងចង់ក្អួត។
១១. ពិបាកផ្ជង់អារម្មណ៍ ឬខ្វះការប្រុងប្រយ័ត្ន។
១២. ភ្លាមៗស្រាប់តែដកដង្ហើមខ្លី និងក្អកមកមានស្លេសពណ៌ផ្កាឈូក។
១៣. ឈឺទ្រូង៕
