ជា វិបុល និយាយអ្វីខ្លះពី ស្រ្ពៃយ៍បាញ់សក់ V Hair Spray

    ភ្នំពេញ-ក្រៅពីមានឈ្មោះជាពិធីករ ល្បីឈ្មោះមួយរយៈពេលចុងក្រោយនេះ លោក ជា វិបុល កំពុងតែត្រូវបានក្រុមហ៊ុនមួយចំនួនចែចូវ ប្រៀបបីដូចស្រីមុំអីចឹង ពោលគឺការងារ ជាអ្នកតំណាងផលិតផល មកបន្តកន្ទុយគ្នាតែម្តង។ លោកបានបញ្ជាក់បែបនេះ គ្រាដែល ជា​ វិបុល បានក្លាយជាអ្នកតំណាងផលិតផល ស្ព្រៃយ៍បាញ់សក់ (V Hair Spray) ដែលលោកអះអាងថា ជាផលិតផល មានគុណភាពលំដាប់អន្តរជាតិ គ្រាដែលលោកបានសាកប្រើមួយរយៈពេលមុនឈានដល់ពេលចុះកុងត្រាជាអ្នកតំណាង។ 

    ជាមួយនិង ផលិតផលមានគុណភាពពីប្រទេស អ៊ីតាលី លោក ទឹម សុវណ្ណារ៉ា អ្នកចាត់ការទូទៅ របស់ ស្ព្រៃយ៍បាញ់សក់ (V Hair Spray) បានលើកឡើងថា ផលិតផលនេះ គឺមានគុណភាពខ្ពស់ ទៅតាមស្តង់ដារអន្តរជាតិ ជាពិសេស មិនធ្វើអោយអ្នកខូចសក់ ចំពោះអ្នកដែលឧស្សាហ៍ធ្វើសក់ ជាក់ស្តែងដូចជាពិធីករ ជា វិបុល អីចឹង ដែលត្រូវឡើងឆាកស្ទើរតែរាល់ថ្ងៃ ដូច្នេះហើយការធ្វើសក់ចាំបាច់ត្រូវប្រើស្ព្រៃយ៍ បាញ់សក់ណាដែលមានគុណប្រយោជន៍ មិនធ្វើអោយសក់ស្រួយ ដាច់ផុយ។ លោកបន្ថែមថា ចំណែក គ្រឿងផ្សំ គឺផ្សំឡើងពីវីតាមីនច្រើនប្រភេទ និងខូឡូជិន សម្រាប់ជំនួយសរសៃសក់។ 

    លោក ជា វិបុល បានឲដឹងថា នេះជាលើកទី១ដែលលោកបានក្លាយជាអ្នកតំណាងផលិតផលស្ត្រៃយ៍បាញ់ សក់ខណៈកន្លងមកលោកធ្វើតែតំណាងផលិតផលផ្សេង។ ផលិតផលខាងលើមានការនាំចូលពីប្រទេសអ៊ីតាលីនិងលក់ផ្តាច់មុខពីក្រុមហ៊ុនខាងលើផ្ទាល់។ 

    ពិធីករចាស់វស្សា រូបនេះ បានអោយដឹងថា នេះជាការងារថ្មីមួយសម្រាប់ឆ្នាំថ្មី ២០១៩ នេះ ដែលលោកបានក្លាយជាអ្នកតំណាងផលិតផលស្ព្រាយបាញ់សក់ (V Hair Spray) ​។ លោកថា ការឈរឈ្មោះជាអ្នកតំណាងផលិតផល មិនមែនលោកចេះតែចង់បានលុយ ដោយមិនដឹងពីគុណប្រយោជន៍ នៃផលិតផលនោះទេ ពោលមុនពេលចុះកិច្ចសន្យា ពិធីករល្បីឈ្មោះរូបនេះ បានសាកល្បងប្រើប្រាស់ អស់រយៈពេលពីរខែរួចមកហើយ ដោយគុណតំលៃរបស់ផលិតផល ល្អ ទើបលោកសម្រេចចិត្តធ្វើជាអ្នកតំណាងផលិតផល   (V Hair Spray) ក្នុងកិច្ចសន្យាមួយឆ្នាំ។​ 


    
    បុរសសង្ហារ ជា វិបុល បានបន្ថែមថា ​រឿងតំលៃខ្លួនរបស់លោក គឺសុំលាក់សិន មិនទាន់បង្ហាញប្រាប់នោះទេ ប៉ុន្តែលោកបានបង្ហើបថា ការសម្រេចចិត្តចុះកុងត្រា ធ្វើជាអ្នកតំណាងអ្វីមួយ គឺលោកមើលទៅលើលក្ខខ័ណ្ឌ គុណភាពជាចម្បង៕ 


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab