ច្បាស់ហើយ, បុរសចិនដែលស្លាប់នៅរោងចក្រកាត់ដេរសឺពីយ៉ា​ គឺចាក់សម្លាប់ខ្លួនឯង

​ភ្នំពេញ​ ៖​ សមត្ថកិច្ចបានបញ្ជាក់នៅព្រឹកថ្ងៃទី១២ មីនានេះថា ករណីជនជាតិចិនស្លាប់នៅក្នុងរោងចក្រកាត់ដេរសឺពីយ៉ា​ ខេមបូឌាហ្គាមេន​ គឺស្លាប់ដោយសារចាក់សម្លាប់ខ្លួនឯង​ បន្ទាប់ពីសមត្ថកិច្ចចម្រុះពិនិត្យនៅកន្លែងកើ​តហេតុ​ តាមរយៈកាមេរ៉ាសុវត្ថិភាពគ្មានមនុស្សចេញចូល​ និងសាក្សីជាបងថ្លៃដែលបញ្ជាក់ថា​ ជនរងគ្រោះមានជីងឺសរសៃប្រសាទតាំងពីឆ្នាំ២០១២មកម្ល៉េះ​។ 

​ជនរងគ្រោះឈ្មោះ WEI MINGKAI ភេទប្រុស ឆ្នាំកំណើត១៦ ១២ ១៩៧៨ ជនជាតិចិន មុខរបរអ្នកមើលឃ្លាំង កាន់លិខិតឆ្លង់ដែនលេខED២២៨០៩៦៨ស្នាក់នៅកន្លែងកើតហេតុខាងលើ។ជនរងគ្រោះស្លាប់បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃ​ទី១០ ខែមិនា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ស្នាក់នៅក្នុងឃ្លាំងរបស់រោងចក្រសឺពីយ៉ា ផ្លូវលំ ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។       

​តាមការបំភ្លឺពីឈ្មោះ GE LIN ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនជាប្រធានរោងចក្របានអោយដឹងថា ជនរងគ្រោះមានជំងឺសរសៃប្រសាទតាំងពីឆ្នាំ២០១២មកម្ល៉េះ និងមួយរយៈពេលចុងក្រោយនេះជនរងគ្រោះតែងតែឧស្សាហ៍ថប់ទ្រូង វាយទ្រូងខ្លួនឯងខ្លាំងៗ ហើយនិយាយរវើរវាយម្នាក់ឯង ។ 

​GE LIN​ បន្តថា នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី០៩ មីនា ២០១៩ "ពេលដែលខ្ញុំចេញពីរោងចក្រហូបបាយរួច ខ្ញុំក៏បានទៅហៅជនរងគ្រោះជិះឡានជាមួយខ្ញុំទៅមន្ទីរពេទ្យកូរ៉េនៅម្តុំផ្លូវព្រះមុនីវង្ស។ លុះរហូតដល់ម៉ោង១១យប់ថ្ងៃដដែល ខ្ញុំក៏ជូនជនរងគ្រោះត្រឡប់មកកន្លែងដេកវិញ, រហូតដល់ម៉ោង១១និង ១៥នាទី ថ្ងៃ១០ មីនា២០១៩ ខ្ញុំបានទូរស័ព្ទទៅជនរងគ្រោះតេចូលតែមិនលើក, រហូតដល់ម៉ោង៦ និង២១នាទីយប់ថ្ងៃដដែល ខ្ញុំបានទូរស័ព្ទទៅជនរងគ្រោះជាច្រើនដងតែមិនលើក ខ្ញុំក៏បានទូរស័ព្ទទៅឱ្យយឈ្មោះ Ly Deng Feng ភេទប្រុស អាយុ៤២ឆ្នាំ ជាអ្នកស្នាក់នៅជាមួយជនរងគ្រោះឱ្យទៅមើល"។ 

​លោកបន្តទៀតថា ពេលដែលឈ្មោះ Ly Deng Feng ទៅកន្លែងស្នាក់នៅបានតេមកប្រាប់ខ្ញុំថាទ្វារកន្លែងដេកពីខាងក្រៅជាប់គន្លឹះពីខាងក្នុង និងបានប្រាប់ខ្ញុំថាចាំគាត់តេទៅឈ្មោះ Xiao xiaobi ភេទប្រុស ជនជាតិចិន ជាអ្នកកាន់សោឃ្លាំងឱ្យយកសោរមកចាក់ចូល។ រហូតដល់ម៉ោងកើតហេតុខាងលើឈ្មោះ Ly Deng Feng បានទូរស័ព្ទមកប្រាប់ខ្ញុំថាបានចូលមកក្នុងហើយ និងឃើញជនរងគ្រោះដេកស្លាប់នៅលើគ្រែពូក។

​ជុំវិញករណីនេះប៉ូលិសសន្និដ្ឋានថា ស្លាប់ដោយសារចាក់សម្លាប់ខ្លួនឯង​ (ធ្វើអត្តឃាត)​ សពតម្កល់ទុកនៅវត្តស្ទឹងមានជ័យ៕


           
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab