Zinedine Zidane យល់ព្រមដឹកនាំ Real Madrid ឡើងវិញរហូតដល់ឆ្នាំ​២០២២

Zinedine Zidane បាននិយាយថាគាត់ "សប្បាយចិត្តណាស់ដែលបានត្រឡប់មកផ្ទះវិញ" បន្ទាប់ពីវិលមកកាន់តំណែងជាគ្រូបង្វឹកក្រុម Real Madrid ជាថ្មីម្តងទៀត គឺ ១០ ខែគត់ បន្ទាប់ពីគាត់ចាកចេញពីក្លឹបយក្សអេស្ប៉ាញមួយនេះ។

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះបានចូលមកជំនួសតំណែងលោក Santiago Solari ដែលត្រូវបានបណ្តេញចេញ ក្រោយពីពេលដឹកនាំតិចជាង ៥ ខែ។

អតីតខ្សែបម្រើរបស់ក្លឹប Real Madrid លោក Zidane វ័យ ៤៦ ឆ្នាំដែលបានចាកចេញពីក្លឹបកាលពីខែឧសភា បន្ទាប់ពីបានដឹកនាំក្លឹបនេះឱ្យឈ្នះពានរង្វាន់ Champions League បីលើកជាប់ៗគ្នានោះបានយល់ព្រមបន្តដឹកនាំរហូតដល់ឆ្នាំ ២០២២ ។

Real បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់លេខបីក្នុងក្របខ័ណ្ឌ La Liga ដែលមាន ១២ ពិន្ទុនៅពីក្រោយក្រុម Barcelona ។

ប្រធានក្លឹបលោក Florentino Perez បានថ្លែងថា "អ្នកចាត់ការទូទៅល្អបំផុតនៅលើពិភពលោក បានចូលរួមជាមួយក្លិបនេះវិញហើយ។ គោលដៅរបស់យើងបានរួបរួមម្តងទៀត"។

ការប្រកួតចុងក្រោយរបស់ Solari គឺឈ្នះ ៤ ទល់នឹង ១ ជាមួយនឹងក្លឹប Real Valladolid កាលពីថ្ងៃចន្ទ ដែលជ័យជំនះនេះ គឺបន្ទាប់ពីចាញ់ Ajax យ៉ាងធ្ងន់ធ្ងរក្នុងទឹកដីរបស់ខ្លួន ហើយខ្ទៀតចេញពីក្របខណ្ឌ Champions League៕
 

adverise with khmeread