តាំងពីធ្លាក់យន្តហោះនៅអេត្យូពីនិងឥណ្ឌូនេស៊ីមក ប្រទេសណាក៏ខ្លាចរអារនឹងយន្តហោះធុន Boeing 737 Max 8 ដែរ

អ្នកជំនាញអាកាសចរណ៍អូស្ដ្រាលីម្នាក់បដិសេធជិះយន្តហោះរបស់ក្រុមហ៊ុន Boeing ទាក់ទងនឹងការធ្លាក់យន្តហោះចំនួនពីរលើកតិចជាង ៦ ខែរបស់ក្រុមហ៊ុននេះ។

យន្តហោះ 737 Max 8 របស់ក្រុមហ៊ុន Boeing គឺទាក់ទងនឹងការធ្លាក់ទាំងពីរលើក បន្ទាប់ពីជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Indonesia Lion Air ធ្លាក់ក្នុងសមុទ្រជ្វាក្នុងខែតុលា និងជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines ធ្លាក់កាលពីពេលថ្មីៗនេះ បន្ទាប់ពីចាកចេញពីទីក្រុង Addis Ababa កាលពីថ្ងៃអាទិត្យ។ សរុបមនុស្សស្លាប់ដោយសារតែយន្តហោះ Boeing 737 Max 8 គឺមានចំនួន ៣៣៨ នាក់។

ក្រុមហ៊ុនអាកាសចរណ៍ Virgin Australia បានកុម្មង់យន្តហោះ Boeing 737 Max 8 ចំនួន៣០គ្រឿង ដែលនឹងដឹកមកដល់នៅខែវិច្ឆិកាខាងមុខ និងក្រុមហ៊ុនអាកាសចរណ៍ពីរផ្សេងទៀតដែលបច្ចុប្បន្នកំពុងប្រើប្រាស់យន្តហោះនេះក្នុងប្រទេសអូស្ដ្រាលី គឺក្រុមហ៊ុន SilkAir និងក្រុមហ៊ុន Fiji Airways បាននិយាយថា ពួកគេនឹងបន្តប្រើប្រាស់យន្តហោះនេះសិន។

លោក Neil Hansford ប្រធាននៃដំណោះស្រាយយុទ្ធសាស្ដ្រអាកាសចរណ៍ក៏បានប្រកាសថា លោកនឹងមិនជិះយន្តហោះម៉ូដែលនេះទេ បន្ទាប់ពីគ្រោះមហន្តរាយពីរកើតឡើងមិនដល់កន្លះឆ្នាំផង។

គួរបញ្ជាក់ផងដែរថា ប្រទេសចិន ឥណ្ឌូនេស៊ី និងអេត្យូពី បានឈប់ប្រើប្រាស់យន្តហោះ Boeing 737 Max 8  បន្ទាប់ពីធ្លាក់ពីរលើកត្រឹមតែ​ ៦ ខែ ហើយក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតក៏បង្ហាញសញ្ញាឈប់ប្រើប្រាស់យន្តហោះរបស់ក្រុមហ៊ុន Boeing តាមប្រទេសទាំងបីនេះដែរ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab