វគ្គចុងក្រោយនៃការប្រកួតផ្តាច់ព្រ័ត្របាល់ទះឆ្នេរខ្សាច់ផ្នែកបុរសរបស់ស្រាបៀអាន់ឆ័រប្រចាំខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ការប្រកួតផ្តាច់ព្រ័ត្របាល់ទះឆ្នេរខ្សាច់ផ្នែកបុរសប្រចាំខេត្តកំពង់ស្ពឺនៃការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិស្រាបៀរអាន់ឆ័រលើកទី២បានធ្វើប្រកួតប្រ​ជែងដើម្បីដណ្តើមកៅអីឈានចូលក្របខណ្ឌ FIVB World Tour​ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក២០២០ប្រទេសជប៉ុនដើម្បីឈានរកទៅជើង​ឯកពិភពលោក។

ការប្រកួតនេះបានប្រារព្ធធ្វើឡើងនៅបរិវេណដីឡូរ៍ឧកញ៉ា​ ឈួន គឹមសាន ដោយមានការចូលរួមទស្សនាពីមិត្តអ្នកគាំទ្ររាប់ពាន់នាក់។ការ​ប្រកួត​​ក្តៅ​គគុក​តែ​ម្តង​សម្រាប់​ក្រុម​នីមួយ​ៗគ្រាន់​តែ​ចូល​ទី​លាន​ភ្លាម​ កីឡាករ​នៃក្រុមនីមួយៗបាន​​បញ្ចេញ​ថាមពល​ដ៏​ខ្លាំង​ក្លា​ដើម្បី​ស្វែង​រក​ជ័យជម្នះ។

ក្រុមទទួលជ័យលាភីចំនួនទាំង៣ក្រុមមានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខណ្ឌ FIVB World Tour  ​ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក២០២០ ទីក្រុងតុក្យូ ប្រទេសជប៉ុន ដើម្បីឈានរកទៅជើង​ឯកពិភពលោក។ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាព្រឹត្តិការណ៍ពិសេសនេះឲ្យបានច្រើនកុះករ។

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុករបស់ស្រាបៀរអាន់ឆ័រ៖https://www.facebook.com/AnchorBeerKH/។​

ពិសាដោយការទទួលខុសត្រូវ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab