សេចក្តីប្រកាសជាផ្លូវការ៖ ស្រាបៀរថៃហ្គ័រប្រកាសពីការពន្យារពេលអញ្ជើញមកដល់របស់កំពូលតារាបាល់ទាត់លំដាប់ពិភពលោក“RONALDINHO” ក្នុងនាមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈប្រចាំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំអស្ចារ្យTIGER STREET FOOTBALL FESTIVAL 2019

ភ្នំពេញ៖នៅថ្ងៃទី 12 ខែមីនាឆ្នាំ 2019 ក្រុមហ៊ុនស្រាបៀរថៃហ្គ័របានប្រកាសពីការពន្យារពេលនៃការអញ្ជើញមកដល់របស់កំពូលតារាបាល់ទាត់លំដាប់ពិភពលោកRonaldo de Assis Moreira ដែលគេស្គាល់ជាទូទៅថា “Ronaldinho” មកកាន់ប្រទេសកម្ពុជា។

កំពូលតារាបាល់ទាត់សញ្ជាតិប្រេស៊ីលគឺជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈប្រចាំកម្មវិធីប្រកួតបាល់ទាត់ដ៏ធំអស្ចារ្យTiger Street Football Festival ប្រចាំឆ្នាំ ២០១៩។ សូមអានសេចក្ដីថ្លែងការណ៍ជាផ្លូវការដូចខាងក្រោម៖

          "ក្នុងនាមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈប្រចាំកម្មវិធីប្រកួតបាល់ទាត់TIGER STREET FOOTBALL FESTIVAL 2019សូមសម្តែងនូវការសោកស្តាយជាមួយប្រិយមិត្តអ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាទាំងអស់ពាក់ព័ន្ធនឹងការពន្យារពេលនៃការអញ្ជើញមកដល់របស់កំពូលតារាបាល់ទាត់លំដាប់ពិភពលោកRonaldinhoមកកាន់ប្រទេសកម្ពុជាដោយសារភាពចាំបាច់និងកាលៈទេសៈដែលពុំអាចដឹងទុកជាមុន។ នីតិវិធីដើម្បីទទួលបានលិខិតឆ្លងដែនរបស់លោកRonaldinhoត្រូវបានពន្យារពេលជាហេតុបណ្តាលឱ្យលោក មិនអាចចាកចេញពីប្រទេសប្រេស៊ីលនិងមិនអាចបំពេញតាមការសន្យាមកចូលរួមក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់TIGER STREET FOOTBALL FESTIVAL 2019 នៅព្រះរាជាណាចក្រកម្ពុជា។

Ronaldinhoពិតជាស្រឡាញ់ប្រិយមិត្តអ្នកគាំទ្រកម្ពុជា ហើយពិតជាទន្ទឹងរង់ចាំជួបអ្នកគាំទ្រទាំងអស់ដោយផ្ទាល់។ លោកពិតជាមានកិត្តិយសនិងមានមោទនភាពណាស់ ដែលបានក្លាយជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈប្រចាំកម្មវិធីTIGER STREET FOOTBALL FESTIVAL 2019ដែលរៀបចំដោយស្រាបៀរថៃហ្គ័រ ហើយចង់ចូលរួម និងជាចំនែកមួយនៃព្រឹត្តិការណ៍នេះដើម្បីជំរុញលើកទឹកចិត្តដល់កីឡាករបាល់ទាត់ដែលមានទេពកោសល្យនៅក្នុងប្រទេសកម្ពុជា។ ដើម្បីបង្ហាញការកោតសរសើរ និងការលើកទឹកចិត្តលោកRonaldinhoនឹងអញ្ជើញក្រុមជ័យលាភីជើងឯកTiger Street Football 2019 មកធ្វើដំណើរទស្សនៈកិច្ច និងមកជួបលោកផ្ទាល់នៅប្រទេសប្រេស៊ីល។ ហើយលោកក៏ផ្ញើរូបថតអនុស្សាវរីយ៍ និងអាវយឺត Tiger StreetFootballដ៏ស្រស់ស្អាតជាច្រើនដែលមានចុះហត្ថលេខាផ្ទាល់របស់លោក ជូនដល់ប្រិយមិត្តអ្នកគាំទ្រនៅប្រទេសកម្ពុជាផងដែរ។កាដូទាំងនេះនឹងមានផ្តល់ជូនសំរាប់ប្រិយមិត្តគាំទ្រ ដែលចូលរួមលេងកម្មវិធី​លើ​ Facebook ផ្លូវការរបស់ស្រាបៀរថៃហ្គ័រ បន្ទាប់ពីចប់កម្មវិធីប្រកួតផ្តាច់ព្រ័ត្រ។

Ronaldinho ក៏បានសន្យាថានៅពេលដោះស្រាយកិច្ចការចំាបាច់នៅប្រទេសប្រេស៊ីលបានរួចរាល់ហើយ លោកនឹងអញ្ជើញមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនស្រាបៀរថៃហ្គ័រនឹងផ្តល់ព័ត៌មានជូនដល់មិត្តអ្នកគាំទ្ររបស់លោកRonaldinhoហើយនឹងប្រកាសពីកាលបរិច្ឆេទថ្មីសម្រាប់ការធ្វើដំណើររបស់លោកមកកាន់ប្រទេសកម្ពុជា។”

ទន្ទឹមនឹងនេះផងដែរ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2019 នឹងនៅតែបន្តប្រព្រឹត្តទៅ និងមានក្រុមកំពូលចំនួន ៦​ក្រុមចូលរួមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្តដែលនឹងធ្វើឡើងនៅខាងមុខបរិវេណសាលមហោស្រពកោះពេជ្ររាជធានីភ្នំពេញនៅ ថ្ងៃទី ១៦ និង ១៧ ខែមីនា ២០១៩ ដើម្បីដណ្តើមយកម្ចាស់ជើងឯក Tiger Street Football​ Festival2019

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់Tiger Street Football Festival 2019​  សូមចូលទៅកាន់ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖ www.facebook.com/TigerBeerKH​​​​​​ពិសា​ដោយ​ការទទួលខុសត្រូវ​

 

adverise with khmeread
tiger
Loading ad ...