ដុតផ្ទះប្រជាពលរដ្ឋអស់៤ខ្នងត្រូវប៉ូលិសស្រុកពួកវ៉ៃខ្នោះ

សៀមរាប​ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកពួកឃាត់ខ្លួនពីបទបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនាគឺដុតផ្ទះ បណ្តាលឱ្យឆេះផ្ទះរបស់ជនរងគ្រោៈ៤ខ្នង កើតឡើងចំនួន៣ភូមិក្នុងមូលដ្ឋាន ឃុំរើល ស្រុកពួក​ ខេត្តសៀមរាប​ នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃ១១ មីនា ឆ្នាំ២០១៩។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ឡា លា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរធ្វើស្រែ ស្រុកកំណើតនៅភូមិព្រៃធំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្នរស់នៅភូមិស្រះ ឃុំរើល ស្រុកពួក ខេត្តសៀមរាប។ 

​ប៉ូលិសបន្តថា​ ផ្ទះទី១ របស់ជនរងគ្រោះឈ្មោះ ញ៉ាណ លឿ ភេទស្រី អាយុ៥៣ឆ្នាំ ភូមិស្រះ ឃុំរើល ស្រុកពួក ផ្ទះទំហំ៦គុណ៥ កំពស់២ម៉ែត្រ ជញ្ជាំងក្ដាប្រក់ស៊ីប្រូ (ឆេៈអស់ទាំងស្រុង), ផ្ទះទី២ ឈ្មោះ ព្រឿម គង់ ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំរើលស្រុកពួកផ្ទះទំហំ៥គុណ៤ កំពស់១.៨០ម៉ែត្រ ប្រក់ស័ង្កសី ខូចខាតឆេះស្រូវ១.៥០តោន . កង់១ ទូរទស្ស១ .ផ្ទាំងសូឡា១គ្រឿង (ឆេៈអស់ទាំងស្រុង), ផ្ទះទី៣ ឈ្មោះ ភាវ ថា ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក កំពស់១.៥០ម៉ែត្រ ខូចខាតឆេះគ្រឿងឈើទុកធ្វើផ្ទះ១ឈុត . ស្រូវ១តោនកន្លះ . ទូរទស្ស១ . សូលា១គ្រឿង . កង់៣គ្រឿង និងប្រាក់បាទ៤៥០០០បាត (ឆេះអស់ទាំងស្រុង) និងផ្ទះទី៤- ឈ្មោះ មឿន មឿត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំរើល ស្រុកពួក ខេត្តសៀមរាប ផ្ទះទំហំ៦គុណ៥ម៉ែត្រ កំពស់២ម៉ែត្រ ខូចខាតឆេះស្រូវ២តោន ទូរទស្សន៍១ .សូឡាមួយគ្រឿង (ឆេៈអស់ទាំងស្រុង)។

​ករណីនេះបង្កឡើងដោយជនសង្ស័យខាងលើពេលនេះកម្លាំងប៉ូលិសបានឃាត់សួរនាំនៅប៉ុស្ដិ៍ពីមូលហេតុ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅតាមនីតិវិធីបន្ត៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab