អាជ្ញាធរពន្ធដាអេស្ប៉ាញស៊ើបអង្កេតលើប្រាក់លើកទឹកចិត្តរបស់ Neymarមុនពេលចាកចេញពីក្លឹប Barcelona

        អាជ្ញាធរ​ពន្ធដា​របស់​អេស្ប៉ាញ​កំពុង​ស៊ើប​អង្កេត​កីឡាករ Neymarដោយ​សារតែ​ប្រាក់​លើក​ទឹកចិត្ត​ដែលកីឡាករ​រូបនេះ​ទទួល​បាន​ជុំវិញ​ការ​បន្ត​កិច្ច​សន្យា​ជាមួយក្លឹប Barcelona ភ្លាមៗ​មុន​ពេល​ចាកចេញពី​ក្លឹបនេះទៅចូល​រួម​ជាមួយ​ក្លឹប PSG។

        យោងតាមកាសែត​អេស្ប៉ាញ​ ​El Mundoបាន​រាយការណ៍​ថា ការិយាល័យ​ពន្ធដាអេស្ប៉ាញ​បាន​ស្នើ​ទៅ​តុលាការការងារនៅ​ទីក្រុង​បាសេឡូណា​ដើម្បី​យក​ឯកសារទាំង​អស់​ដែលពាក់ព័ន្ធ​ក្នុង​ករណី​ដែល​ Neymar និង​ក្លឹប​កំពុង​ព្យាយាម​ដោះ​ស្រាយ​បំណុលដ៏​ច្រើនសន្ធឹកសន្ធាប់​របស់ខ្លួន។

        កាសែត El Mundoរាយការណ៍​ថា អាជ្ញាធរ​ពន្ធ​កំពុង​ស៊ើប​អង្កេត​ថា តើ​ការ​បន្ត​កិច្ច​សន្យារ​បស់​កីឡាករ​រូបនេះជាមួយក្លឹប Barcelona និង​កិច្ច​ព្រមព្រៀង​ផ្ទេរ​ដែលមាន​តម្លៃខ្ពស់បំផុតក្នុងពិភព​លោ​ក​ទៅកាន់ក្លឹប PSG ត្រូវ​បានបង់ពន្ធត្រឹម​ត្រូវ​តាម​ច្បាប់​អេស្ប៉ាញឬយ៉ាងណា។

        សេចក្តីរាយការណ៍​នេះអះអាងថា អន្តរាគមន៍​របស់អាជ្ញាពន្ធ​ក្នុង​នីតិវីធី​របស់​តុលាការ​ដែលកំពុង​បន្ត​នេះ​គឺជា​រឿងកម្រមួយ​ ហើយ​ត្រូវ​បាន​បង្គាប់​ឲ្យ​កំណត់​ថា តើ​ Neymar ពិតជា​បាន​បង់​ពន្ធ​ត្រឹម​ត្រូវលើ​ប្រាក់​បំណាច់ ​៦៤,៤លានអឺរ៉ូ​(៥៥,៣​លានផោន​)និង​ពន្ធ​លើ​តម្លៃផ្ទេរ២២២លានអឺរ៉ូ (​១៩០លានផោន)​មក​កាន់​ក្លឹប PSG រួច​រាល់ហើយ​ឬយ៉ាងណា។

        ដោយសារកីឡាករសញ្ចាតិប្រេស៊ីលរូបនេះបានរស់​នៅប្រទេសអេស្ប៉ាញជាង១៨៣​ថ្ងៃកាលពី​ឆ្នាំ​២០១៧​ ដូច្នេះកីឡាកររូបនេះត្រូវតែប្រកាស​ពីប្រាក់ចំណូល​របស់ខ្លួន​ទាំង​អស់ដែលបាន​មកក្លឹប Barcelona និង​ក្លឹប PSG ក្នុងឋានៈជា​ពលរដ្ឋជាប់ពន្ធនៅក្នុង​ប្រទេសនេះ៕

adverise with khmeread
tiger
Loading ad ...