Conor McGregor ជាប់គុកទៀតហើយ លើកនេះគឺដោយសារបោកទូរស័ព្ទរបស់អ្នកគាំទ្រ

ប៉ូលិសក្រុងម៉ៃអាមីបានចាប់ខ្លួន Conor McGregor ដោយចោទប្រកាន់ថាគាត់បានបោកទូរស័ព្ទដៃប្រិយមិត្តម្នាក់ នៅឯសណ្ឋាគារ Fontainebleau Miami Beach។

វេបសាយក្នុងតំបន់ Miami Herald និយាយថា ប្រិយមិត្តរងគ្រោះបានព្យាយាមផ្តិតរូបភាពជាមួយនឹង McGregor មុនពេលដែលកំពូលអ្នកប្រដាល់គុណចម្រុះក្នុងទ្រុង UFC រូបនេះ បានចោលទូរស័ព្ទប្រិយមិត្តខ្លួនទៅលើដី និងហក់ជាន់ពីលើវាជាច្រើនដង។

តារា UFC ដែលនៅតែកំពុងជាប់បម្រាមរយៈពេលប្រាំមួយខែសម្រាប់បទល្មើសវាយកញ្ចក់ឡានគូប្រជែងរបស់ខ្លួន Khabib Nurmagomedov ត្រូវបានចោទប្រកាន់ជាមួយបទល្មើសចោរកម្មប្រដាប់អាវុធ និងបទល្មើសបំផ្លិចបំផ្លាញទ្រព្យរបស់ដែលមានតម្លៃ ១.០០០ដុល្លារ ឬលើសពីនេះ។

McGregor បានចំណាយពេលមួយយប់ពេញដេកនៅគុករបស់ប៉ុស្តិ៍ប៉ូលិសក្រុងម៉ៃអាមីកាលពីថ្ងៃចន្ទ៕ 
 

adverise with khmeread
tiger
Loading ad ...